វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើការអភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត
កប.អនឡាញ - សិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “ការអភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត” បានអះអាងនូវគោលជំហរ និងតួនាទីយ៉ាងសកម្មរបស់វៀតណាមក្នុងលំហសហប្រតិបត្តិការវប្បធម៌ពិភពលោក។
ថ្មីៗនេះ នៅទីស្នាក់ការអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) នៅទីក្រុងប៉ារីស (ប្រទេសបារាំង) បានប្រព្រឹត្តទៅសិក្ខាសាលាអន្តរជាតិមួយក្រោមប្រធានបទ “ការអភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត”
    |
 |
សិក្ខាសាលានេះបង្ហាញពីទំនាក់ទំនងរវាងការអភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ ដោយយកបេតិកភណ្ឌជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព (រូបថត៖ nhandan.vn) |
ព្រឹត្តិការណ៍នេះបានអះអាងនូវកិត្យានុភាព តួនាទី សកម្មរបស់វៀតណាមក្នុងលំហសហប្រតិបត្តិការវប្បធម៌ពិភពលោក ហើយក៏ជាសក្ខីភាពបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ធម្មជាតិ និងអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ប្រកបដោយនិរន្តរភាព។
នៅក្នុងសិក្ខាសាលានេះ លោក Lianggeng Dong សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានសហព័ន្ធសមាគម UNESCO ពិភពលោក (WFUCA) បានអានសារស្វាគមន៍សិក្ខាសាលាពីលោក Bolat Akchulakov ប្រធាន WFUCA ។ ក្នុងនោះ លោក Bolat Akchulakov បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាម ក្នុងនាមជាសមាជិកសកម្ម និងមានយកចិត្តទុកដាក់បំផុតរបស់ WFUCA ចាត់ទុកគំនិតផ្តួចផ្តើមរបស់វៀតណាមជាគំរូនៃការប្តេជ្ញាចិត្ត និងការច្នៃប្រឌិតក្នុងក្របខ័ណ្ឌ WFUCA ។
សិក្ខាសាលានេះត្រូវបានសហការរៀបចំដោយសហព័ន្ធសមាគម UNESCO វៀតណាម (VFUA) និងជាផ្នែកមួយនៃសកម្មភាពជាបន្តបន្ទាប់ដើម្បីអបអរសាទរខួបលើកទី ៨០ នៃការបង្កើតអង្គការ UNESCO (ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៤៥ -ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ ២០២៥) ដើម្បីឆ្ពោះទៅខួបលើកទី ៥០ នៃទិវា វៀតណាមចូលរួមស្ថាប័ននេះ (១៩៧៦ - ២០១៦)៕
បកប្រែដោយ Duy Hoan