leftcenterrightdel
អនុប្រធានារដ្ឋនៃប្រទេសទាំងពីរ វៀតណាម និងឡាវ និងថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវបានកាត់នំខេកដើម្បីអបអរសាទរខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម (រូបថត៖ VOV)

នាពេលថ្មីៗនេះ នៅរដ្ឋធានីវៀងចន្ទន៍ (ឡាវ) ស្ថានទូតវៀតណាមប្រចាំនៅឡាវបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥)។ អញ្ជើញចូលរួមក្នុងពិធីនេះមានលោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម លោកស្រី Pany Yathotou អនុប្រធានរដ្ឋឡាវ លោក Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រីឡាវ រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ជាច្រើននៃប្រទេសឡាវ ព្រមទាំងឯកអគ្គរដ្ឋទូត ភារធារី ប្រធានអង្គការអន្តរជាតិប្រចាំនៅឡាវ តំណាងអង្គភាពអាជីវកម្ម និងសហគមន៍វៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសឡាវ។

នៅក្នុងពិធីនេះ គណៈប្រតិភូបានរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រជាជនវៀតណាមជាមួយនឹងព្រឹត្តិការណ៍ដ៏ត្រចះត្រចង់នៃថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ ព្រមទាំងសមិទ្ធិផលដ៏អស្ចារ្យដែលវៀតណាមសម្រេចបានក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក។ ប្រតិភូក៏បានចែករំលែកនូវមោទនៈភាពចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវដែលកំពុងអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Duy Hoan