បំផុសចលនាប្រជាជនទាំងមូលចូលរួមការពារបរិស្ថាន ដើម្បីវៀតណាមមួយបៃតង ស្រស់ស្អាត
កប.អនឡាញ - ប្រជានវៀតណាមគ្រប់រូបអាចក្លាយជា “យុទ្ធជនមួយរូប” ក្នុងសមរភូមិការពារបរិស្ថាន។
នាថ្ងៃទី ២៣ សីហា ទូទាំងប្រទេសនឹងបើកយុទ្ធនាការធ្វើអនាម័យជារៀងរាល់ព្រឹកថ្ងៃសៅរ៍។ នេះគឺជាការអំពាវនាវរបស់ លោក Tran Duc Thang រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម និងបរិស្ថាន ក្នុងពិធីបំផុសចលនាប្រជាជនទាំងមូលចូលរួមការពារបរិស្ថាន ដើម្បីវៀតណាមមួយបៃតងស្រស់ស្អាតដែលរៀបចំដោយក្រសួងកសិកម្ម និងបរិស្ថាន សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ នាព្រឹកថ្ងៃទី ២៣ សីហា នៅទីក្រុងហាណូយ។
    |
 |
ទិដ្ឋភាពនៃពិធី (រូបថត៖ mae.gov.vn) |
ពិធីនេះជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍នានាដែលផ្សាភ្ជាប់នឹងសកម្មភាពជាបន្តបន្ទាប់ដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាទទួលបានជោគជ័យ និងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែកញ្ញា (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥)។ ថ្លែងមតិក្នុងពិធី លោក Tran Duc Thang រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម និងបរិស្ថាន បានសង្កត់ធ្ងន់ថា ប្រជាជនវៀតណាមគ្រប់រូបអាចក្លាយជា “យុទ្ធជនមួយរូប” ក្នុងសមរភូមិការពារបរិស្ថាន រួមចំណែកកសាងប្រទេសវៀតណាមមួយបៃតង ស្អាត ស្រស់ស្អាត និងនិរន្តរភាព។
បន្ទាប់ពីពិធី សមាជិកសម្ព័ន្ធយុវជន និងប្រជាពលរដ្ឋរាប់ពាន់នាក់ក្នុងរដ្ឋធានីបានចូលរួមសកម្មភាពការពារបរិស្ថាន ដូចជាការប្រមូលសំរាម សម្អាតទេសភាព និងដាំដើមឈើជុំវិញសួនច្បារ។
បកប្រែដោយ Duy Hoan