នារសៀលទី២៣ សីហា នៅទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋាភិបាល ដើម្បីវាយតម្លៃស្ថានភាពបន្ទាប់ពីរយៈពេលពីរខែប្រតិបត្តិការរដ្ឋបាលថ្នាក់មូលដ្ឋានពីរកម្រិត។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានវាយតម្លៃថា បន្ទាប់ពីរយៈពេលពីរខែនៃការអនុវត្ត រដ្ឋបាលថ្នាក់មូលដ្ឋានពីរកម្រិតបានដំណើរការប្រកបដោយស្ថិរភាព ខឿនរដ្ឋបាលបានផ្លាស់ប្តូរពីការគ្រប់គ្រងទៅជាស្ថាបនា បម្រើប្រជាជន និងអាជីវកម្ម ទទួលបានមតិឯកភាពខ្ពស់ និងការគាំទ្រពីប្រជាជន។

ទោះជាយ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងដំណាក់កាលដំបូងនៃការដំណើរការរដ្ឋបាលថ្នាក់មូលដ្ឋានពីរកម្រិត នៅមានការលំបាក និងបញ្ហាប្រឈមជាច្រើនដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ ដើម្បីឲ្យក្បាលម៉ាស៊ីដំណើរការបានរលូន និងមានប្រសិទ្ធភាព ជាពិសេសក្នុងការរៀបចំបុគ្គលិក ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ ថវិកា ទិន្នន័យឌីជីថល ការផ្ទេរទ្រព្យសម្បត្តិ ការរៀបចំទីស្នាក់ការ ទ្រព្យសម្បត្តិសាធារណៈ ។ ដូច្នេះហើយ លោកនាយករដ្ឋមន្រ្តីស្នើឲ្យមានការការវាយតម្លៃ ជំរុញការបំពេញបន្ថែមគោលនយោបាយច្បាប់ ដើម្បីកសាងដំណោះស្រាយជាក់ស្តែង និងយូរអង្វែង។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានកត់សម្គាល់ផងដែរថា ក្រសួង ស្ថាប័ន មូលដ្ឋាននានា ត្រូវយកចិត្តទុកដាក់ជាពិសេសក្នុងការទាញយកផលប្រយោជន៍​ពី​តំបន់អភិវឌ្ឍន៍ថ្មី។