តបតាមការអញ្ជើញរបស់ លោក Ram Sahaya Prasad Yadav អនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់ នារសៀលថ្ងៃទី២៣ សីហា ម៉ោងក្នុងតំបន់ លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅដល់រដ្ឋធានី Kathmandu ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសនេប៉ាល់។

leftcenterrightdel
ដំណើរទស្សនកិច្ចនៅនេប៉ាល់របស់ លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម  ធ្វើឡើងក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (រូបថត៖ Phan Tung/VOV)

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់អនុប្រធានរដ្ឋវៀតណាមទៅកាន់ប្រទេសនេប៉ាល់ និងជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់មេដឹកនាំវៀតណាមទៅកាន់ប្រទេសនេប៉ាល់ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៦៥ មក។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ក្នុងបរិបទដែលវៀតណាមនិងនេប៉ាល់កំពុងប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងការទូត (១៩៧៥-២០២៥)។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋ បានជួបសន្ទនាជាមួយ លោក Ram Sahaya Prasad Yadav អនុប្រធានាធិបតីនេប៉ាល់  និងអញ្ជើញជួបសម្តែងការគួរជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នេប៉ាល់ ជួបជាមួយសហគមន៍វៀតណាមនៅនេប៉ាល់ និងចូលរួមសកម្មភាពអបអរសាទរខួបលើកទី ៥០ នៃកងបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

វៀតណាម និងនេប៉ាល់បានបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី ១៥ ឧសភា ឆ្នាំ ១៩៧៥។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ ប្រទេសទាំងពីរបានរក្សាទំនាក់ទំនងមិត្តភាព និងប្រពៃណី។ ទោះបីជាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ ក៏ប៉ុន្តែវាបានមានការវិវឌ្ឍន៍ជាវិជ្ជមានជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីប្រហែល ១០០ លានដុល្លារក្នុងមួយឆ្នាំ។ ផលិតផលវៀតណាមកាន់តែច្រើនឡើង ជាពិសេសផលិតផលកសិកម្ម អាហារសមុទ្រ ម្ហូបអាហារ ទំនិញឧស្សាហកម្ម និងទំនិញប្រើប្រាស់ មានវត្តមាននៅលើទីផ្សារប្រទេសនេប៉ាល់៕

បកប្រែដោយ Duy Hoan