នេះក៏ជាកិច្ចការសំខាន់មួយផងដែរដែលគណៈកម្មការបក្ស និងគណៈបញ្ជាការក្រុមវិស្វកម្មបានកំណត់ និងសម្រេចបាននូវសមិទ្ធិផលនានាដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី០២ ខែកញ្ញា។

leftcenterrightdel
មេបញ្ជាការក្រុមវិស្វកម្ម​លេខ​៣ ទទួលជួប និងធ្វើការជាមួយក្រុមត្រួតពិនិត្យ COE នៃស្ថានបេសកកម្ម UNISFA 

leftcenterrightdel
ត្រួតពិនិត្យបច្ចេកទេសយានយន្ត

អាកាសធាតុនៅពាក់កណ្ដាលរដូវវស្សាដែលមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បានបង្កឧបសគ្គជាច្រើន ដល់ការសម្អាត ថែទាំ ជួសជុល និងរៀបចំយានជំនិះ ខណៈពេលកម្លាំងជំនាញត្រូវបែងចែក​ទៅ​បំពេញភារកិច្ចជាច្រើនក្នុងពេលតែមួយ។

រថយន្ត ម៉ាស៊ីន និងឧបករណ៍បច្ចេកទេសរបស់ក្រុមវិស្វកម្មត្រូវបានប្រើប្រាស់អស់ជាច្រើនឆ្នាំក្នុងលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់ ខណៈពេលដែលគ្រឿងបន្លាស់ខ្លះ ដែលមិនបានផ្តល់​ឲ្យ​ទាន់ពេលវេលាបានបង្កើនសម្ពាធលើការងារថែទាំ និងជួសជុល។

ទោះជាយ៉ាងណាក៏ដោយតាមរយៈការថែរក្សាយ៉ាងតឹងរ៉ឹងនូវទម្លាប់ "ថ្ងៃបច្ចេកទេស ម៉ោងបច្ចេកទេស" កម្មាភិបាល និងនិយោជិតនីមួយៗ បានលើកកម្ពស់ស្មារតីទទួលខុសត្រូវ យកចិត្តទុកដាក់លើការថែទាំ និងគ្រប់គ្រងយានជំនិះដែលបានប្រគល់ឱ្យបានល្អ។ អាស្រ័យហេតុនេះ គ្រឿងសម្ភារៈ បរិក្ខាបច្ចេកទេសភាគច្រើន ជាពិសេសរថយន្ត និងម៉ាស៊ីន នៅតែត្រូវបានធានាឱ្យដំណើរការប្រកបដោយស្ថិរភាព គ្មានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលរួមចំណែកយ៉ាងសំខាន់ដើម្បី​ក្រុមវិស្វកម្មបំពេញភារកិច្ចត្រួតពិនិត្យ COE  ក៏ដូចជាបំពេញតម្រូវការ និងភារកិច្ចរបស់អង្គភាពគ្រប់ស្ថានភាពទាំងអស់។

leftcenterrightdel
ឧបករណ៍ទាំងអស់របស់អង្គភាពត្រូវបានត្រួតពិនិត្យ

leftcenterrightdel
ពិនិត្យឧបករណ៍បង្ការ និងពន្លត់អគ្គីភ័យ

លោក Raju ប្រធាន COE (ការិយាល័យត្រួតពិនិត្យ និងវាយតម្លៃសមត្ថភាពឧបករណ៍នៃប្រទេសបញ្ជូនកងកម្លាំង)  ប្រធានក្រុមការងារត្រួតពិនិត្យគ្រឿងសម្ភារៈបរិក្ខារ (COE) នៃស្ថានបេសកកម្ម UNISFA បានបញ្ជាក់ថា ក្រុមវិស្វកម្មវៀតណាមរៀបចំយ៉ាងល្អសម្រាប់ការត្រួតពិនិត្យលើកនេះ។

គ្រឿងសម្ភរៈបរិក្ខារសំខាន់ៗ និងសម្ភារៈផ្គត់ផ្គង់ដោយខ្លួនឯងទាំងអស់របស់ក្រុមវិស្វកម្មត្រូវបានឆ្លើយតបនឹងស្តង់ដារអង្គការសហប្រជាជាតិ។ គ្រឿងបរិក្ខារស្ថិតក្នុងស្ថានភាពល្អ និងដំណើរការល្អ។

leftcenterrightdel
 

leftcenterrightdel
ការងាររៀបចំធ្វើ​បាន​ល្អបានរួមចំណែកដល់ការសម្រេច​ការត្រួតពិនិត្យប្រកបដោយជោគជ័យ

លោក Raju ក៏បានកត់សម្គាល់ផងដែរថា ក្រុមវិស្វកម្ម​ថ្មី​នឹង​ជំនួសក្រុមវិស្វកម្មលេខ​៣ នាពេលខាងមុខ គួរតែផ្តោតលើការផ្តល់​គ្រឿងបន្លាស់ឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ព្រោះ Abyei គឺជាកន្លែងពិបាកសម្រាប់ការជួយ​គាំទ្រផ្នែកភស្តុភារ។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីសំខាន់របស់ក្រុមវិស្វកម្មវៀតណាមក្នុងការគាំទ្រសកម្មភាពរបស់ស្ថានបេសកកម្ម UNISFA ព្រោះនេះគឺជាអង្គភាពវិស្វកម្មតែមួយគត់របស់​ស្ថានបេសកកម្ម៕

បកប្រែដោយ​ Duy Hoan