រោងចក្រ Z114 ទទួលជួបគណៈប្រតិភូសិល្បៈកងយោធពលខេមរភូមិន្ទ
កប.អនឡាញ - នារសៀលថ្ងៃទី២៥ ខែសីហា នៅទីក្រុង Dong Nai ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតមេកានិកគីមី ១៤ (រោងចក្រ Z114) នៃអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ បានទទួលស្វាគមន៍គណៈប្រតិភូសិល្បៈកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកវរសេនីយ៍ឯក Nak Vicheth នាយករងខុទ្ទកាល័យនៃបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសដែលគណៈប្រតិភូបានមកសម្តែងកម្មវិធីសិល្បៈនៅរោងចក្រ Z114។
    |
 |
ថ្នាក់ដឹកនាំរោងចក្រ Z114 ប្រគល់អំណោយជូនគណៈប្រតិភូសិល្បៈកងយោធពលខេមរភូមិន្ទ |
លោកវរសេនីយ៍ឯក Do Van Duan ប្រធានក្រុមហ៊ុន បានសម្តែងនូវសេចក្តីសោមនស្សរីករាយដោយបានទទួលស្វាគមន៍គណៈប្រតិភូសិល្បៈកងយោធពលខេមរភូមិន្ទ។ តាមរយៈសកម្មភាពដ៏មានអត្ថន័យនេះ ទំនាក់ទំនងរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាមកាន់តែបានពង្រឹង និងពង្រីកក្នុងស្មារតី “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”។
ក្នុងនាមគណៈប្រតិភូសិល្បៈកងយោធពលខេមរភូមិន្ទ លោកវរសេនីយ៍ឯក Nak Vicheth ប្រធានគណៈប្រតិភូ បានផ្ញើសារចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ២ ខែកញ្ញា ឆ្នាំ ២០២៥)។
គួររំលឹកថា មុននោះ គណៈប្រតិភូសិល្បៈកងយោធពលខេមរភូមិន្ទបានសម្តែងនៅរោងមហោស្រពកងទ័ពភាគខាងត្បូង (ទីក្រុងហូជីមិញ) និងបញ្ជាការដ្ឋានយោធាខេត្ត Lam Dong៕
បកប្រែដោយ Pham Diep