បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh ទទួលគណៈប្រតិភូ កងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមព្យុហយាត្រា
កប.អនឡាញ - នាព្រឹកថ្ងៃទី១៥ ខែសីហា នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh បានរៀបចំពិធីទទួលគណៈប្រតិភូកងយោធពលខេមរភូមិន្ទចូលរួមព្យុហយាត្រាអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥/ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥)។