សកម្មភាពនេះមានការចូលរួមពីលោក Anoulack Chanthaphackdy អគ្គកុងស៊ុលរង អគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំទីក្រុងហូជីមិញ លោក Ho Xuan Lam អនុប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ និងតំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ សមាគមមិត្តភាពវៀតណាម - ឡាវ និងសមាគមមិត្តភាពវៀតណាម-កម្ពុជា ប្រចាំទីក្រុងហូជីមិញ។

leftcenterrightdel
អនុស្សាវរីយ៍ដ៏ស្អាតរបស់និស្សិតឡាវ និងកម្ពុជាអំឡុងពេលសិក្សា និងរស់នៅទីក្រុងហូជីមិញ (រូបថត៖ tienphong.vn)

ក្នុងកម្មវិធី កម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងប្រជាជនជាច្រើននៅសង្កាត់ Binh Thanh បានបរិច្ចាគឈាម ដើម្បីត្រៀមជាស្រេចបម្រើការព្យាបាលអ្នកជំងឺ។ ជាពិសេស និស្សិតឡាវ និងកម្ពុជា ជាង ៣០ នាក់ ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ ក៏បានចូលរួមចែករំលែកឈាមរបស់ពួកគេក្នុងឱកាសនេះផងដែរ។ ការចូលរួមយ៉ាងសកម្មរបស់និស្សិតឡាវ និងកម្ពុជា បានជំរុញឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំង៣ វៀតណាម ឡាវ និងកម្ពុជា។

leftcenterrightdel
និស្សិតឡាវ និងកម្ពុជា រួមជាមួយប្រតិភូនៅក្នុងជំនួបប្រាស្រ័យ (រូបថត៖ tienphong.vn)

លោកស្រី Hoang Mai Quynh Hoa ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម សង្កាត់ Binh Thanh បានសំដែងថា រាល់ដំណក់ឈាមដែលបានបរិច្ចាគក្នុងកម្មវិធីនេះមិនត្រឹមតែរួមចំណែកជួយជីវិតប៉ុណ្ណោះទេ ថែមទាំងនាំសារបង្ហាញពីមនុស្សធម៌ ការចែករំលែក និងចំណងមិត្តភាពគ្មានព្រំដែន។ អាស្រ័យហេតុនេះ រួមចំណែកជំរុញឱ្យចំណងមិត្តភាពរវាងប្រទេសទាំងបី កាន់តែជិតស្និទ្ធ រឹងមាំ បៃតង និងនិរន្តរភាពជារៀងរហូត៕

បកប្រែដោយ Huyen Trang