ពិធីប្រគល់អដ្ឋិធាតុយោធិនអាមេរិក លើកទី ១៧០
កប.អនឡាញ - ព្រឹត្តិការណ៍នេះបានធ្វើឡើងក្នុងឱកាសខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរវៀតណាម-សហរដ្ឋអាមេរិក (ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ១៩៩៥ / ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥)
នាថ្ងៃទី ២៥ កក្កដា នៅទីក្រុង Da Nang វៀតណាមនិងសហរដ្ឋអាមេរិកបានរួមគ្នារៀបចំពិធីប្រគល់អដ្ឋិធាតុយោធិនអាមេរិកដែលបាត់ខ្លួននៅវៀតណាm (MIA) លើកទី ១៧០៕ ព្រឹត្តិការណ៍នេះបានធ្វើឡើងក្នុងឱកាសខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ១៩៩៥ / ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥) និងខួបលើកទី ៤០ នៃប្រតិបត្តិការចម្រុះជាលើកដំបូង ដើម្បីស្វែងរកយោធិនអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្រ្គាម (១៩៨៥-២០២៥)។
    |
 |
ពិធីប្រគល់អដ្ឋិធាតុយោធិនអាមេរិកលើកទី ១៧០ |
ក្នុងពិធីនោះ ភាគីវៀតណាមបានប្រគល់អដ្ឋិធាតុចំនួន ៣ ជូនភាគីសហរដ្ឋអាមេរិក។ នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងស្វែងរកនាពេលថ្មីៗរបស់ក្រុមរុករកចម្រុះវៀតណាម-អាមេរិកក្នុងទឹកដីខេត្ត Khanh Hoa។
កិច្ចសហប្រតិបត្តិការមនុស្សធម៌ក្នុងការស្វែងរក កំណត់អត្តសញ្ញាណយោធិនអាមេរិកដែលបាត់ខ្លួក្នុងសម័យសង្គ្រាមនៅវៀតណាមត្រូវបានប្រទេសទាំងពីរអនុវត្តភ្លាមៗបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ១៩៧៣។ រហូតមកដល់បច្ចុប្បន្ន សម្រេចបានលទ្ធផលជាវិជ្ជមាន ដោយបានជួយសហរដ្ឋអាមេរិកកំណត់អត្តសញ្ញាណ និងប្រគល់អដ្ឋិធាតុយោធិនអាមេរិកជិត ៧៥០ ជូនក្រុមគ្រួសារ។ នេះគឺជាលទ្ធផលដ៏មានអត្ថន័យសម្រាប់ប្រជាជនអាមេរិក និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការដើម្បីជំនះផលវិបាកនៃសង្គ្រាមរវាងប្រទេសទាំងពីរនិយាយរួម៕
បកប្រែដោយ Duy Hoan