leftcenterrightdel
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម (រូបថត៖ vov.vn)

ក្នុងជំនួបនោះ លោក អ៊ុច លាង ប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម បានលើកឡើងពីវឌ្ឍនភាពការងាររបស់សមាគម ជូនសម្តេចបានជ្រាបជារបាយការណ៍ និងបានបញ្ជាក់អំពីតួនាទីរបស់សមាគម គឺជាស្ពានភ្ជាប់ទំនាក់ទំនងរវាង​ប្រជាជន​កម្ពុជា និងប្រជាជនវៀតណាម ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ សេដ្ឋកិច្ច សុខាភិបាល ជាដើម។ ក្នុងនោះផងដែរ សមាគមបានបន្តដាក់ចេញទិសដៅ​អនុវត្តការងារឆ្នាំ២០២៥ ដើម្បីបន្តអភិវឌ្ឍន៍សមាគមឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត ឱ្យស្របទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ក៏ដូចជាបទប្បញ្ញត្តិ និងច្បាប់ដែលប្រទេសកម្ពុជាមានធរមាន សំដៅកសាងធនធានមនុស្សរបស់ប្រទេសជាតិប្រកបដោយគុណភាព និងមោទនភាពជាតិ។ កន្លងមកសមាគមបានលើកទឹកចិត្តឱ្យអតីតនិស្សិតសិក្សានៅប្រទេសវៀតណាម បន្តចូលរួមជាមួយសមាគមឲ្យបានគ្រប់ៗគ្នា ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាពខ្ពស់ សំដៅជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ជួយសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដែលអតីតនិស្សិតជួបប្រទះ ដើម្បីកសាងបានមហាគ្រួសារអតីតនិស្សិតសិក្សានៅប្រទេសវៀតណាមមួយពោរពេញទៅដោយមូលធនមនុស្ស ដែលជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។

leftcenterrightdel
លោក អ៊ុច លាង ប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម (រូបថត៖ vov.vn)

ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងនូវការកោតសសើរដល់លោក អ៊ុច លាង ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងរយៈកាលកន្លងមកនេះ ដោយ​សម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជួយគាំទ្រសមាជិកសមាគម នៅពេលដែលមានទុក្ខលំបាកនានា។ សម្តេចបានបន្តទៀតថា ការបណ្តុះបណ្តាល​ធនធានមនុស្សនេះ បានក្លាយទៅជាអាទិភាពមួយ​ដ៏សំខាន់នៅ​ក្នុងយុទ្ធសាស្ត្រ​បញ្ចកោណដំណាក់ទី១ ក្នុងអណត្តិទី ៧ នៃរាជរដ្ឋាភិបាល ដែលដឹកនាំ​ដោយសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទន្ទឹមនឹងនោះផងដែរ រាជរដ្ឋាភិបាល​បានដាក់ចេញគោលនយោបាយជាច្រើនបាននឹងកំពុងអនុវត្តក្នុងការជំរុញកសាងធនធាន​មនុស្សគ្រប់ប្រភេទ ដើម្បីឆ្លើយតបទៅនឹងកំណើនរីកចម្រើនយ៉ាង​ឆាប់រហ័ស​នៃសេដ្ឋកិច្ច សង្គមកម្ពុជា នាពេលបច្ចុប្បន្ន។

leftcenterrightdel
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងប្រតិភូទាំងឡាយថតរូបអនុស្សាវរីយ៍ (រូបថត៖ vov.vn)

ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានសំណូមពរឲ្យលោក អ៊ុច លាង បន្តបង្កើនកិច្ច​សហប្រតិបត្តិការរបស់សមាគមន៍បន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការឈានឆ្ពោះទៅរកសម្រេចចក្ខុវិស័យរបស់ខ្លួននៅត្រឹមឆ្នាំ ២០៣០ និងឆ្នាំ ២០៥០។

បកប្រែដោយ Duy Hoan