សកម្មភាពនេះធ្វើឡើងក្នុងឱកាសដែលលោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំសហប្រតិបត្តិការ និងអភិវឌ្ឍន៍បណ្តាខេត្តព្រំដែនវៀតណាម-កម្ពុជាលើកទី ១៣ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងជំនួប (រូបថត៖ vov.vn)

នៅក្នុងជំនួប លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានពិនិត្យឡើងវិញនូវចំណុចសំខាន់ៗ ក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២៥ លើគ្រប់សសរស្តម្ភ ដោយផ្តោតលើទំនាក់ទំនងនយោបាយរវាងថ្នាក់ដឹកនាំបក្ស និងរដ្ឋ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធស្តីពីវិស័យការពារជាតិ-សន្តិសុខ ការអភិវឌ្ឍប្រកបដោយស្ថិរភាពលើពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។

leftcenterrightdel
លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា (រូបថត៖ vov.vn)

ក្នុងឱកាសនេះ តំណាងសហគមន៍អាណិកជនវៀតណាមនៅកម្ពុជារួមមាន៖ សមាគមខ្មែរ-វៀតណាម សមាគមធុរកិច្ចវៀតណាម ក៏បានរាយការណ៍ និងផ្តល់អនុសាសន៍ដល់លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ អំពីស្ថានភាពបច្ចុប្បន្ន ក៏ដូចជាការលំបាកទាក់ទងនឹងភាពស្របច្បាប់របស់ប្រជាជនដើមកំណើតវៀតណាម និងដំណោះស្រាយដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរបស់សហគ្រាសវៀតណាមនៅកម្ពុជានាពេលខាងមុខ។

មានប្រសាសន៍នៅក្នុងជំនួប លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីគោលនយោបាយជាប់លាប់របស់វៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា ដោយចាត់ទុកនេះជាអាទិភាពចម្បងក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ ដោយឈរលើមូលដ្ឋាននោះ ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាបានអភិវឌ្ឍយ៉ាងល្អលើគ្រប់វិស័យក្នុងរយៈពេលកន្លងមក។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី ថតរូបទុកជាអនុស្សាវរីយ៍ជាមួយកម្មាភិបាលនៃស្ថានទូត និងតំណាងសហគមន៍អាណិកជនវៀតណាមនៅកម្ពុជា (រូបថត៖ vov.vn)

ជាពិសេស ជាមួយនឹងការពង្រឹងទំនាក់ទំនងនយោបាយ និងការជឿទុកចិត្តរវាងប្រទេសទាំងពីរ ដែលបានបង្ហាញឱ្យឃើញតាមរយៈការផ្លាស់ប្ដូរជាប្រចាំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់បក្ស និងរដ្ឋ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួង និងមូលដ្ឋាន ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងអាជ្ញាធរកម្ពុជាគ្រប់លំដាប់ថ្នាក់ចំពោះសហគមន៍អាណិកជនវៀតណាមបានកើនឡើងគួរឱ្យកត់សម្គាល់ រួមទាំងការពង្រឹងភាពស្របច្បាប់សម្រាប់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា។

ក្នុងឱកាសនេះ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រជាជនដើមកំណើតវៀតណាម និងអង្គភាពអាជីវកម្មវៀតណាមនៅកម្ពុជា ឲ្យខិតខំធ្វើសមាហរណកម្ម រួបរួមគ្នា គាំទ្រគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍជាមួយគ្នា ដើម្បីឱ្យសហគមន៍កាន់តែរឹងមាំ ដោយហេតុនេះរួមចំណែកដល់ការតភ្ជាប់ និងរឹតបន្តឹងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា។

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា ទំនាក់ទំនងវៀតណាម-កម្ពុជា នឹងបន្តអភិវឌ្ឍយ៉ាងល្អប្រសើរ។ ចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះរបស់លោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ នឹងបន្តអនុវត្តកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍកាន់តែស៊ីជម្រៅ និងទូលំទូលាយនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang