leftcenterrightdel
សមាគមផលិតម្សៅមី Tay Ninh  និងសហព័ន្ធដំឡូងមីកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាច្រើនស្តីពីការអភិវឌ្ឍឧស្សាហកម្មដំឡូងមី (រូបថត៖ nhandan.vn)

នៅក្នុងកិច្ចប្រជុំនេះ លោក Nguyen Dang Xuan អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថានខេត្ដ Tay Ninh ឲ្យដឹងថា ក្នុងរយៈពេលកន្លងមកនេះ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងអង្គភាពអាជីវកម្ម  Tay Ninh និងទីផ្សារកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ការនាំចូល-នាំចេញក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៥ សម្រេចបាន ២.៦ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្នខេត្ត Tay Ninh មានរោងចក្រកែច្នៃម្សៅដំឡូងមីធំៗជាង ៦០ ដែលមានផ្ទៃដីដំឡូងមី ៦០,០០០ ហិកតា ដែលផ្តល់ទិន្នផល ៣៣,៣ តោន/ហិកតា ។

កិច្ចប្រជុំស្ដីពីការជំរុញពាណិជ្ជកម្មរវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមផលិតម្សៅមី Tay Ninh ដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែដោះស្រាយបញ្ហាទិញដំឡូងមីស្រស់របស់ប្រជាជនកម្ពុជាដោយផ្ទាល់ និងជួយរោងចក្រមានប្រភពវត្ថុធាតុដើមស្ថេរភាពប៉ុណ្ណោះទេ  ប៉ុន្តែថែមទាំងបង្កើតមូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់ខ្សែសង្វាក់តម្លៃនៃឧស្សាហកម្មដំឡូងមី និងបង្កើនតម្លៃនាំចេញរបស់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ សមាគមផលិតម្សៅមី Tay Ninh និងសហព័ន្ធដំឡូងមីកម្ពុជា បានចុះហត្ថលេខាលើ​អនុស្សរណៈ​យោគយល់គ្នាជាច្រើនស្តីពីការអភិវឌ្ឍឧស្សាហកម្មដំឡូងមី បង្កើនពាណិជ្ជកម្មទ្វេភាគីដើម្បីការពារផលប្រយោជន៍របស់អ្នកដាំដំឡូងមី និងលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ៕

បកប្រែដោយ Pham Diep