ព្រឹត្តិការណ៍ដែលរៀបចំដោយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋាន គឺជាស្ពានមួយដើម្បីជួយធុរកិច្ចនៃប្រទេសទាំងពីរផ្លាស់ប្តូរ និងស្វែងរកឱកាសវិនិយោគ ជាពិសេសដើម្បីបង្កើនវត្តមានរបស់ធុរកិច្ចវៀតណាមនៅក្នុងតំបន់ភាគពាយ័ព្យដ៏មានសក្តានុពលនៃប្រទេសកម្ពុជា។
មានប្រសាសន៍នៅក្នុងព្រឹត្តិការណ៍នេះ លោក Tran Tuan Anh អគ្គកុងស៊ុល បានសង្កត់ធ្ងន់ថា វេទិកានេះមានគោលបំណងតភ្ជាប់ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាស្តាប់ដោយផ្ទាល់នូវមតិរបស់ធុរកិច្ចនៃភាគីទាំងពីរ ដោយផ្តោតជាពិសេសលើខេត្តទាំង ៧ នៃភាគពាយ័ព្យនៃប្រទេសកម្ពុជា - តំបន់ដែលមានសក្តានុពលជាច្រើនក្នុងវិស័យកសិកម្ម ទេសចរណ៍ សេវាកម្ម និងពាណិជ្ជកម្មក្នុងស្រុក ហើយក៏ជាតំបន់ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងបណ្តាញសេដ្ឋកិច្ចនៃប្រទេសកម្ពុជាផងដែរ។
នៅក្នុងវេទិកានេះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានជឿជាក់ថា វេទិកានេះនឹងក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ផ្សព្វផ្សាយ និងតភ្ជាប់ ពង្រីកឧស្សាហកម្មអាទិភាពដែលមានសក្តានុពលខ្ពស់ ក៏ដូចជាស្វែងរកដំណោះស្រាយដើម្បីជំនះឧបសគ្គ។ លោក យុន លីនណេ បានអំពាវនាវដល់អង្គភាពអាជីវកម្ម និងវិនិយោគិនឱ្យចាប់យកឱកាសដើម្បីកែលម្អប្រព័ន្ធអាជីវកម្ម ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកឱកាស និងទំនាក់ទំនងភាពជាដៃគូថ្មីៗ ដោយហេតុនោះរួមចំណែកដល់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងយូរអង្វែង ពង្រឹងទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពប្រពៃណីរវាងវៀតណាម និងកម្ពុជា៕
បកប្រែដោយ Huyen Trang
Type the code from the image