នៅក្នុងកិច្ចពិភាក្សា តំណាងភាគីទាំងពីរបានផ្តោតលើការពិភាក្សា និងឯកភាពលើពេលវេលា និងទីតាំងនៃកិច្ចប្រជុំបូកសរុបឆ្នាំ ២០២៥ ពិនិត្យឡើងវិញនូវលទ្ធផលដែលសម្រេចបានក្នុងការងារសម្របសម្រួលស្តីពីការការពារសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែនក្នុងរយៈពេលកន្លងមក កំណត់ភារកិច្ចសំខាន់ៗដែលត្រូវផ្តល់អាទិភាពនៅពេលខាងមុខ។ បញ្ហាសំខាន់ៗជាច្រើនត្រូវបានយកមកពិភាក្សាយ៉ាងស៊ីជម្រៅ ជាពិសេសការបង្ការ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ និងការជួញដូរគ្រឿងញៀន ការធានាសុវត្ថិភាពនៅតាមខ្សែព្រំដែន ក៏ដូចជាជំរុញពាណិជ្ជកម្ម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃប្រទេសទាំងពីរក្នុងការធ្វើដំណើរ និងធ្វើអាជីវកម្មប្រកបដោយស្ថិរភាព។

leftcenterrightdel
លោកវរសេនីយ៍ឯក Dao Hai Dang  ស្នងការរងនគរបាលខេត្ត An Giang មានប្រសាសន៍នៅក្នុងកិច្ចពិភាក្សា (រូបថត៖ cand.com.vn)

មានប្រសាសន៍នៅក្នុងកិច្ចពិភាក្សា លោកវរសេនីយ៍ឯក Dao Hai Dang ស្នងការរងនគរបាលខេត្ត An Giang បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ទាន់ពេលវេលា និងមានការទទួលខុសត្រូវរបស់នគរបាលខេត្តទាំង ៥ នៃព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលកន្លងមក។ លោកវរសេនីយ៍ឯក Dao Hai Dang បានអះអាងថា ការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមករវាងកម្លាំងនគរបាលនៃភាគីទាំងពីរ បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមខ្សែព្រំដែន ដោយកំណត់ និងទប់ស្កាត់បទល្មើសស្មុគស្មាញជាច្រើនប្រភេទប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
តំណាងនគរបាលខេត្ត An Giang មានប្រសាសន៍នៅក្នុងកិច្ចពិភាក្សា (រូបថត៖ cand.com.vn)

លោកវរសេនីយ៍ឯក Dao Hai Dang បានស្នើឱ្យភាគីទាំងពីរផ្លាស់ប្តូរ និងចែករំលែកព័ត៌មានជាប្រចាំ ដើម្បីបម្រើដល់ការងារប្រកាន់ខ្ជាប់ស្ថានភាព លើកកម្ពស់ប្រសិទ្ធភាពនៃវិធានការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋជនឆ្លងដែន ជាពិសេសការរត់ពន្ធ គ្រឿងញៀន ការជួញដូរមនុស្ស និងសកម្មភាពខុសច្បាប់ផ្សេងៗទៀត។

leftcenterrightdel
តំណាងនគរបាលនៃបណ្តាខេត្តរបស់ព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍នៅក្នុងកិច្ចពិភាក្សា (រូបថត៖ cand.com.vn)

លោកវរសេនីយ៍ឯក Dao Hai Dang ក៏បានស្នើឱ្យនគរបាលខេត្តទាំង ៥ នៃព្រះរាជាណាចក្រកម្ពុជា បន្តយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងខ្សែព្រំដែន សម្របសម្រួលដោះស្រាយឧប្បត្តិហេតុដែលកើតឡើងយ៉ាងឆាប់រហ័ស ព្រមទាំងចលនាអាជ្ញាធរ កងកម្លាំង មានសមត្ថកិច្ចនិងប្រជាជននៃប្រទេសទាំងពីរឱ្យចូលរួមក្នុងការកសាងបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

បកប្រែដោយ Thanh Cong