កិច្ចប្រជុំនេះ សំដៅវាយតម្លៃលក្ខខណ្ឌភស្តុភារ បច្ចេកទេស បរិក្ខារបម្រើលំហាត់ហ្វឹកហ្វឺន ទន្ទឹមនឹងនោះពិភាក្សា និងឯកភាពលើផែនការឲ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែង លើកកំពស់សមត្ថភាពសម្របសម្រួលរវាងកងកម្លាំងពេទ្យយោធាវៀតណាម និងកម្ពុជាក្នុងសកម្មភាព​ជួយ​សង្គ្រោះ និងថែទាំវេជ្ជសាស្ត្រ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Huynh Tan Hung អនុប្រធាននៃអគ្គនាយកដ្ឋានភស្តុភារនិងបច្ចេកទេសថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ baoquankhu7.vn)

ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី Huynh Tan Hung ស្នើឱ្យស្ថាប័ននិងអង្គភាពនានាត្រូវត្រៀមរៀបចំឲ្យបានល្អ ធានាឲ្យលំហាត់ហ្វឹកហ្វឺនរួមគ្នាមានសុវត្ថិភាព ប្រសិទ្ធភាព និងសម្រេចបានគោលដៅដែលបានកំណត់។ លោកឧត្តមសេនីយ៍ត្រី Huynh Tan Hung ស្នើឱ្យយោធភូមិភាគទី៧ រៀបចំផែនការហ្វឹកហ្វឺនលម្អិត រៀបចំការហ្វឹកហ្វឺនបានល្អ និងធានាយ៉ាងពេញលេញនូវភស្តុភារ - បច្ចេកទេសសម្រាប់កងកម្លាំងចូលរួម។

លំហាត់ហ្វឹកហ្វឺនរួមគ្នាលើកនេះមិនត្រឹមតែរួមចំណែកលើកកំពស់សមត្ថភាពវិជ្ជាជីវៈរបស់កងកម្លាំងពេទ្យយោធានៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទកម្ពុជាទៀតផង ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ព្រំដែន៕

បកប្រែដោយ Thanh Cong