រឿងអភិវឌ្ឍន៍របស់វៀតណាមគឺជាការបំផុសគំនិតសម្រាប់ប្រទេសយេម៉ែន
កប.អនឡាញ - នាថ្ងៃទី ១៧ ខែកក្កដា នៅទីស្នាក់ការក្រសួងការបរទេស លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបពិភាក្សាការងារជាមួយលោក Dr. Mansour Ali Saeed Bajash អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងអណិកជនយេម៉ែន ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នៅក្នុងជំនួបនេះ លោកស្រី Nguyen Minh Hang បានអះអាងថា ដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំក្រសួងការបរទេសយេម៉ែនបន្ទាប់ពីរយៈពេល ៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងមានអត្ថន័យធំធេង បើកសន្ទុះថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកស្រីអនុរដ្ឋមន្ត្រីបានអបអរសាទររដ្ឋាភិបាលយេម៉ែនចំពោះការបង្កើតក្រុមប្រឹក្សាប្រធានាធិបតី ដែលបើកឱកាសសម្រាប់សន្តិភាព និងស្ថិរភាពរបស់ប្រទេស។ លោកស្រីអនុរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងនាមជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាម វៀតណាមយល់ និងចែករំលែកចំពោះការលំបាកដែលប្រទេស និងប្រជាជនយេម៉ែនកំពុងជួបប្រទះ ហើយសង្ឃឹមថា យេម៉ែននឹងសម្រេចបាននូវគោលដៅខ្ពស់បំផុតនៃស្ថិរភាព សន្តិភាព និងការអភិវឌ្ឍន៍នាពេលឆាប់ៗនេះ។
    |
 |
លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបពិភាក្សាជាមួយលោកបណ្ឌិត Mansour Ali Saeed Bajash អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជនបរទេសយេម៉ែន |
លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេស និងអណិកជនយេម៉ែនបានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ ដោយមានប្រសាសន៍ថា លោកមានការចាប់អារម្មណ៍ជាយូរណាស់មកហើយចំពោះវីរភាពនៃប្រវត្តិសាស្ត្រតស៊ូដ៏អង់អាចក្លាហាន វប្បធម៌ពិសេស និងសមិទ្ធិផលអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់របស់វៀតណាម។ លោកអនុរដ្ឋមន្ត្រី Bajash បានអះអាងថា រឿងអភិវឌ្ឍន៍របស់វៀតណាមគឺជាការបំផុសគំនិតសម្រាប់ប្រទេសមិនអភិវឌ្ឍន៍ដែលរងផលប៉ះពាល់ដោយសង្គ្រាមដូចជាយេម៉ែនឲ្យខិតខំ និងរៀនសូត្របទពិសោធន៍របស់វៀតណាម។
លោកស្រី Nguyen Minh Hang បានចែករំលែកនូវដំណើរការខិតខំ កែទម្រង់ និងអភិវឌ្ឍន៍របស់វៀតណាម ពីខឿនសេដ្ឋកិច្ចក្រីក្រដោយសារសង្គ្រាម ក្លាយជាខឿនសេដ្ឋកិច្ចទី៣២លើពិភពលោក។ លោកស្រី Nguyen Minh Hang បានចាត់ទុកថា បច្ចុប្បន្នវៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយប្តេជ្ញាធ្វើកំណែទម្រង់យ៉ាងខ្លាំងក្លា ខិតខំសម្រេចបាននូវគោលដៅក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៥។
    |
 |
លោកស្រី Nguyen Minh Hang និងលោក Bajash បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតយន្តការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរវៀតណាម និងយេម៉ែន |
ភាគីទាំងពីរបានឯកភាពកំណត់នូវវិស័យអាទិភាពមួយចំនួននៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រួមទាំងជំរុញការផ្លាស់ប្តូរគណៈប្រតិភូ ចែករំលែកព័ត៌មាន និងកាលានុវត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការបង្កើនទំហំពាណិជ្ជកម្មលើសពីកម្រិតបច្ចុប្បន្ន ៥០ លានដុល្លារអាមេរិក និងសហប្រតិបត្តិការអភិវឌ្ឍន៍ឧស្សាហកម្មហាឡាល ... លោក Mansour Ali Saeed Bajash បានស្នើឲ្យវៀតណាមតភ្ជាប់ ដើម្បីអង្គភាពអាជីវកម្មយេម៉ែនទៅកាន់វៀតណាម ដើម្បីរៀនសូត្របទពិសោធន៍ និងជួយគាំទ្រយេម៉ែនក្នុងការបណ្តុះបណ្តាលមន្ត្រីនៅបណ្ឌិតសភាការទូត។ យល់ស្របនឹងសំណើរបស់លោកអនុរដ្ឋមន្ត្រី Bajash លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang បានអះអាងនូវឆន្ទៈចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យហាឡាល់។
ក្នុងក្របខ័ណ្ឌពហុភាគី លោក Mansour Ali Saeed Bajash បានវាយតំលៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកជាវិជ្ជមានរបស់វៀតណាម ដោយអះអាងថា តែងតែគាំទ្រវៀតណាមនៅវេទិកាពហុភាគី។ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីដែលប្រទេសទាំងពីរជាសមាជិក ជាពិសេសអង្គការសហប្រជាជាតិ។
ក្នុងឱកាសនេះ លោកស្រី Nguyen Minh Hang និងលោក Bajash បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតយន្តការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ បង្កើតក្របខ័ណ្ឌមូលដ្ឋានសំខាន់មួយដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើគ្រប់ជ្រុងជ្រោយនាពេលខាងមុខ៕
បកប្រែដោយ Duy Hoan