ការផ្លាស់ប្តូរបទពិសោធន៍ការងារនយោបាយជាមួយសិក្ខាកាមនៃកងយោពលខេមរភូមិន្ទ
កប.អនឡាញ - នៅថ្ងៃទី ៥ ខែធ្នូ គណៈប្រតិភូនាយទាហាន និងសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ជំនាញអប់រំចិត្តសាស្ត្រ សម្រាប់នាយទាហានជាន់ខ្ពស់នៃកងយោពលខេមរភិមិន្ទ នៅបណ្ឌិតសភានយោបាយ បានជួបប្រជុំដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារនយោបាយ ជាមួយបញ្ជាការដ្ឋានយោធាខេត្ត Phu Tho កងទ័ពប្រជាជនវៀតណាម។ លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Hoang Van Phai នាយករងបណ្ឌិតសភានយោបាយ ដឹកនាំគណៈប្រតិភូ។ លោកវរសេនីយ៍ឯក Dao Ngoc Phuong អនុប្រធាននយោបាយនៃយោធភូមិភាគទី២ ក៏បានចូលរួមកិច្ចប្រជុំ។
លោកវរសេនីយ៍ឯកបំរុង Luong Hoang Giang ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Phu Tho បានជម្រាបជូនអំពីស្ថានភាព និងលទ្ធផលលេចធ្លោក្នុងការអនុវត្តការងារនយោបាយរបស់កងកម្លាំងប្រដាប់អាវុធខេត្តនាពេលកន្លងមកនេះ។ ក្នុងស្មារតីបើកចំហ មិត្តភាព និងការគោរពគ្នាទៅវិញទៅមក នាយទាហាន និងសិក្ខាកាមបានផ្លាស់ប្តូរបទពិសោធន៍ក្នុងការអនុវត្តការងារនយោបាយ ដើម្បីបម្រើដល់ភារកិច្ចបង្វឹកបង្ហាត់ ការត្រៀមប្រយុទ្ធជាស្រេច ការងារអប់រំនយោបាយ ការគ្រប់គ្រងកងទ័ព និងការលើកសរសើរ... របស់បញ្ជាការដ្ឋានយោធាខេត្ត Phu Tho នាពេលកន្លងនេះ។
    |
 |
|
លោកឧត្តមសេនីយ៍ត្រី Hoang Van Phai ថ្លែងនៅក្នុងកិច្ចប្រជុំ |
ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Dao Ngoc Phuong អនុប្រធាននយោបាយនៃយោធភូមិភាគទី២ បានចែករំលែកលទ្ធផលនៃការអនុវត្តការងារនយោបាយរបស់កងទ័ពប្រជាជនវៀតណាមនិយាយរួម និងយោធភូមិភាគទី២ និយាយដោយឡែក។ លោកបានសង្កត់ធ្ងន់ថា ការងារនយោបាយតែងតែដើរតួនាទីស្នូល ក្នុងនោះកត្តាសំខាន់គឺការកសាងធនធានមនុស្សដែលមានឆន្ទៈនយោបាយរឹងមាំ ស្មោះត្រង់ជាដាច់ខាតចំពោះមាតុភូមិ ប្រជាជន និងកងទ័ព។ នេះក៏ជាមូលដ្ឋានសម្រាប់នាយទាហាន និងយុទ្ធជនម្នាក់ៗក្នុងការបំពេញកាតព្វកិច្ច និងភារកិច្ចដែលត្រូវបានប្រគល់ជូន។
លោកឧត្តមសេនីយ៍ត្រី Hoang Van Phai បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្រៅរបស់បញ្ជាការដ្ឋានយោធាខេត្ត Phu Tho។ លោកបានសង្កត់ធ្ងន់ថា ព័ត៌មាន និងបទពិសោធន៍ជាក់ស្តែងដែលបានចែករំលែកដោយបញ្ជាការដ្ឋានយោធាខេត្ត Phu Tho គឺជាឯកសារដ៏មានតម្លៃ ដែលរួមចំណែកដល់ការបំពេញបន្ថែមសម្រាប់កម្មវិធីសិក្សារបស់សិក្ខាកាមនៃកងយោពលខេមរភិមិន្ទ៕
បកប្រែដោយ Thuy Anh