លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបពិភាក្សាការងារ
កប.អនឡាញ - នៅព្រឹកថ្ងៃទី ៨ ខែធ្នូ ក្នុងឱកាសរួមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាសហអធិបតីពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារអន្តរជាតិតឹនណាម-ម៉ឺនជ័យនោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារដើម្បីវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបានក្នុងរយៈពេលកន្លងមក និងពិភាក្សាអំពីវិធានការដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីនាពេលអនាគត។