ខេត្ត An Giang បង្ហាញមុខស្តង់ឌីជីថលនៅពិព័រណ៍ពាណិជ្ជកម្មវៀតណាម - កម្ពុជា ឆ្នាំ២០២៥
កប.អនឡាញ - ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ នៅរាជធានីភ្នំពេញ មជ្ឈមណ្ឌលជម្រុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្ត An Giang វៀតណាម បានបង្ហាញមុខជាផ្លូវការនូវស្តង់ឌីជីថលខេត្ត An Giang នៅក្នុងពិព័រណ៍ពាណិជ្ជកម្មវៀតណាមនៅកម្ពុជា ឆ្នាំ២០២៥។
ស្តង់ឌីជីថលនេះត្រូវបានរៀបចំក្នុងបំណងបង្កើតវេទិកាឌីជីថលផ្លូវការដើម្បីជួយគាំទ្រសកម្មភាពតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលខេត្ត An Giang នៅក្នុងពិព័រណ៍។ វេទិកានេះផ្តល់ព័ត៌មានអំពីផលិតផល ព្រមទាំងជំរុញការតភ្ជាប់រវាងធុរកិច្ចខេត្ត An Giang និងដៃគូអន្តរជាតិ។
    |
 |
|
ផលិតផលកសិកម្មត្រូវបានណែនាំនៅលើស្តង់ឌីជីថល (រូបថត៖ baoangiang.com.vn) |
ស្តង់ឌីជីថលក៏ត្រូវបានរក្សានៅលើអ៊ីនធឺណិត និងនៅលើវេទិកាអនឡាញ និងកម្មវិធីស្វែងរក Google ក្នុងបំណងជួយធុរកិច្ចខេត្ត An Giang ទាក់ទាញអតិថិជន និងដៃគូ រួមចំណែកដល់ការពង្រីកទីផ្សារនាំចេញ លើកកម្ពស់ប្រសិទ្ធភាពនៃការជម្រុញពាណិជ្ជកម្ម។ ស្តង់ឌីជីថលខេត្ត An Giang ត្រូវបានបកប្រែជា ៩ ភាសា ដែលជួយដៃគូបរទេសស្វែងរកព័ត៌មានអំពីធុរកិច្ច ផលិតផល និងជម្រុញកិច្ចសហប្រតិបត្តិការនៅក្នុងពិព័រណ៍ ក៏ដូចជាបន្ទាប់ពីព្រឹត្តិការណ៍បញ្ចប់។
លោក Nguyen Viet Anh នាយករងមជ្ឈមណ្ឌលជម្រុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្ត An Giang បានឲ្យដឹងថា មជ្ឈមណ្ឌលនេះបន្តជួយគាំទ្រធុរកិច្ចក្នុងការរៀបចំស្តង់ឌីជីថល និងអភិវឌ្ឍកម្មវិធី "ធុរកិច្ចឌីជីថល" ក្នុងគោលបំណងផ្សព្វផ្សាយរូបភាព និងផលិតផលរបស់ខេត្ត An Giang ដល់សហគមន៍ធុរកិច្ចអន្តរជាតិ ជាពិសេសធុរកិច្ចកម្ពុជា។
តាមរយៈគំរូស្តង់ឌីជីថល មជ្ឈមណ្ឌលជម្រុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្ត An Giang បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរួមដំណើរជាមួយធុរកិច្ចក្នុងការធ្វើបរិវត្តកម្មឌីជីថល លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងតភ្ជាប់ពាណិជ្ជកម្មប្រកបដោយចីរភាពនៅក្នុងទីផ្សារអន្តរជាតិ៕
បកប្រែដោយ Thuy Anh