នារសៀលថ្ងៃទី១៥ សីហា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក Lázaro Alberto Álvarez Casas រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋគុយបា។
នៅក្នុងកិច្ចពិភាក្សា លោករដ្ឋមន្ត្រី Luong Tam Quang បានស្នើថា ភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ចែករំលែកបទពិសោធន៍ក្នុងការការពារសន្តិសុខនយោបាយផ្ទៃក្នុង ប្រយុទ្ធប្រឆាំងនឹងឧបាយកល និងសកម្មភាពប្រឆាំងនឹងបដិវត្តន៍។ លើសពីនេះ ភាគីទាំងពីរត្រូវផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មមានអង្គការចាត់តាំង ឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ អំពើភេរវកម្ម ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ ឧក្រិដ្ឋកម្មប្រភេទថ្មី ក៏ដូចជាការគំរាមកំហែងសន្តិសុខមិនប្រពៃណី។ អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ផ្តោតលើការជួយគុយបាក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម និងផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្រ្ត និងជីវវេជ្ជសាស្ត្រទៅវៀតណាម។
រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ឯក Lázaro Alberto Álvarez Casas រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគុយបា ជឿជាក់ថា វិធានការពង្រឹងកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងដោយភាគីទាំងពីរក្នុងកិច្ចពិភាក្សា នឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពនាពេលឆាប់ៗខាងមុខនេះ រួមចំណែកធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងទាំងពីរនិយាយដោយឡែក និងរវាងប្រទេសទាំងពីរនិយាយរួម។
បន្ទាប់ពីកិច្ចពិភាក្សា លោករដ្ឋមន្ត្រី Luong Tam Quang និងលោករដ្ឋមន្ត្រី Lázaro Alberto Álvarez Casas បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងនាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិតនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ នៃក្រសួងនគរបាលវៀតណាម និងអគ្គនាយកដ្ឋានប្រឆាំងចារកម្ម នៃក្រសួងមហាផ្ទៃគុយបា លើវិស័យសន្តិសុខអ៊ីនធឺណិត។
បកប្រែដោយ Duy Hoan
Type the code from the image