អញ្ជើញចូលរួមក៏មានលោកឧត្តមសេនីយ៍ឯក Le Quang Minh អនុប្រធានអគ្គស្នងនយោបាយនៃកងទ័ពប្រជាជនវៀតណាម និងលោកឧត្តមសេនីយ៍ត្រី Tran Van Bac អនុលេខានៃគណៈកម្មាធិការបក្ស និងជាមេបញ្ជាការយោធភូមិភាគទី២។

leftcenterrightdel
ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនឡាវបំពេញទស្សនកិច្ចការងារនៅយោធភូមិភាគទី២

ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ទោ Pham Duc Duyen លេខាគណៈកម្មាធិការបក្ស ប្រធាននយោបាយយោធភូមិភាគទី២ បានជម្រាបជូនអំពីស្ថានភាពនៅភូមិសាស្ត្រយោធភូមិភាគទី២។ នាពេលថ្មីៗនេះ អង្គភាពនានានៃយោធភូមិភាគទី២ និងអង្គភាពនានានៃកងទ័ពប្រជាជនឡាវ ដែលឈរជើងនៅតំបន់ព្រំដែន មានសកម្មភាពសម្របសម្រួលជាប្រចាំជាច្រើន ដោយផ្តោតលើភារកិច្ចសំខាន់ៗមួយចំនួនដូចជា ការរៀបចំដំណើរទស្សនកិច្ចគ្រប់កម្រិត ការរៀបចំវគ្គបណ្តុះបណ្តាលកម្មាភិបាល និងបុគ្គលិកជំនាញ ជួសជុលសព្វាវុធ បរិក្ខារ បច្ចេកទេស ការរុករកនិងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ការកសាង និងអភិវឌ្ឍបណ្តុំភូមិ ពង្រឹងការការពារជាតិ និងសន្តិសុខនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។

leftcenterrightdel
ប្រតិភូបានថតរូបអនុស្សាវរីយ៍

ចំណែក លោកឧត្តមសេនីយ៍ទោ Vongsone Inpanphim បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់បញ្ជាការដ្ឋានយោធភូមិភាគទី២។ លោកបានឯកភាពខ្ពស់ចំពោះខ្លឹមសារដែល​បាន​លើកឡើង​ដោយ​បញ្ជាការដ្ឋានយោធភូមិភាគទី២។ លោកវាយតំលៃខ្ពស់ចំពោះខ្លឹមសារសហប្រតិបត្តិការរវាងយោធភូមិភាគទី២ និងអង្គភាពនានានៃនៅភាគខាងជើងឡាវដែលមានការរីកចម្រើនថ្មីៗ សម្រេចបានលទ្ធផលសំខាន់ៗ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី និងរួមចំណែកកសាងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវឲ្យកាន់តែស៊ីជម្រៅថែមទៀត។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Le Quang Minh និងលោកឧត្តមសេនីយ៍ទោ Pham Duc Duyen 

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Vongsone Inpanphim ក្នុងជំនួប

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

* នាថ្ងៃដដែល តាមផែនការ លោកឧត្តមសេនីយ៍ឯក Vongsone Inpanphim បានអញ្ជើញទៅទស្សនកិច្ចការងារនៅកងពលធំលេខ៣១៦ និងអង្គភាពលេខ១៧ Sapa /យោធភូមិភាគទី២។

* គួររំលឹកថា លោកឧត្តមសេនីយ៍ទោ Vongsone Inpanphim បានទៅទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម។

បកប្រែដោយ Duy Hoan