ពុម្ពរូបសំណាកអ្នកជំនាញយោធាគុយបាដើម្បីដាក់តាំងនៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម
កប.អនឡាញ - អនុវត្តផែនការកសាងតំបន់និមិត្តរូបដើម្បីទទួលស្គាល់ការគាំទ្រនិងជំនួយរបស់បណ្តាប្រទេសក្នុងការតស៊ូប្រយុទ្ធរបស់វៀតណាម នាព្រឹកថ្ងៃទី១២ ខែសីហា នៅទីក្រុង Ninh Binh អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមបានរៀបចំពុម្ពបណ្តុំរូបសំណាកអ្នកជំនាញយោធាគុយបាដើម្បីដាក់តាំងនៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម។
អញ្ជើញចូលរួមក្នុងពិធីនេះ មានតំណាងស្ថាប័ន និងអង្គភាពក្រោមឱវាទនៃអគ្គស្នងការដ្ឋាននយោបាយ អង្គភាពរចនា អង្គភាពសាងសង អង្គភាពផ្តល់ប្រឹក្សាយោបល់ អង្គភាពឃ្លាំមើល និងស្ថានប័នត្រួតពិនិត្យ។
បណ្តុំរូបសំណាកមានភាពរស់រវើក ដែលបង្ហាញពីការប្រយុទ្ធដ៏ខ្លាំងក្លានៅលើសមរភូមិ Quang Tri។ នេះក៏ជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពល្អ និងស្មោះត្រង់រវាងវៀតណាម និងគុយបានាអតីតកាល ក៏ដូចជានាសព្វថ្ងៃនេះផងដែរ។
    |
 |
ពុម្ពរូបសំណាកអ្នកជំនាញយោធាគុយបា |
បណ្តុំរូបសំណាកអ្នកជំនាញយោធាគុយបា នឹងត្រូវដាក់នៅតំបន់និមិត្តរូប ដែលទទួលស្គាល់ការគាំទ្រ និងជំនួយរបស់ប្រទេសនានាក្នុងការតស៊ូប្រយុទ្ធរបស់វៀតណាម នៅតំបន់តាំងពិព័រណ៍ខាងក្រៅនៃសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម៕
បកប្រែដោយ Duy Hoan