លោកវរសេនីយ៍ឯក Pham Van Dung នាយរងសេនាធិការនៃយោធភូមិភាគ អនុប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មការដឹកនាំលំហាត់សមយុទ្ធយោធភូមិភាគទី៤ បានដឹកនាំកិច្ចប្រជុំ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

leftcenterrightdel
ពិនិត្យយានជំនិះ និងសម្ភារៈដែលត្រៀមខ្លួនជាស្រេចចូលរួមលំហាត់សមយុទ្ធ

លំហាត់សមយុទ្ធស្វែងរក និងជួយសង្គ្រោះរួមរវាងកងទ័ពនៃប្រទេសទាំង៣ វៀតណាម-ឡាវ-កម្ពុជា គ្រោងនឹងប្រព្រឹត្តទៅនាពេលខាងមុខនៅប្រទេសឡាវ។ ដើម្បីត្រៀមរៀបចំឱ្យបានល្អសម្រាប់លំហាត់សមយុទ្ធ ក្នុងរយៈពេលកន្លងមក យោធភូមិភាគទី៤ បានផ្តោតសំខាន់លើការប្រកាន់ខ្ជាប់ ជ្រើសរើស និងបង្កើតកម្លាំងចូលរួមលំហាត់សមយុទ្ធឲ្យមានសមត្ថភាព និងសុខភាពល្អ ដោយប្រមូលផ្តុំនៅកងពលតូចវិស្វកម្មលេខ៤១៤ ដើម្បីហ្វឹកហ្វឺនអំពីការស្វែងរក ការជួយសង្គ្រោះ និងការជួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ... តាមផែនការដែលបានកំណត់។ យោធភូមិភាគទី៤ ក៏បានបំពេញបន្ថែម និងរៀបចំយ៉ាងពេញលេញ នូវសម្ភារៈបរិក្ខារ យានជំនិះ និងភស្តុភារ ដើម្បីបម្រើលំហាត់សមយុទ្ធផងដែរ។

leftcenterrightdel
កងកម្លាំងហ្វឹកហាត់ការស្វែងរក និងជួយសង្គ្រោះ

ដើម្បីចូលរួមលំហាត់សមយុទ្ធទទួលបានលទ្ធផលខ្ពស់ និងសុវត្ថិភាពទាំងស្រុង លោកវរសេនីយ៍ឯក Pham Van Dung បានស្នើឲ្យកងកម្លាំងដែលចូលរួមក្នុងលំហាត់សមយុទ្ធលើកនេះ បង្កើនស្មារតីទទួលខុសត្រូវ និងកំណត់ភារកិច្ចឱ្យបានល្អ៕

បកប្រែដោយ Huyen Trang