ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងស្នងការដ្ឋាន​ចលនាមហាជន អគ្គស្នងការដ្ឋាននយោបាយ នៃកងទ័ពប្រជាជនឡាវ និងស្នងការដ្ឋាន​កសាង​មូលដ្ឋាន អគ្គស្នងការដ្ឋាននយោបាយ នៃកងទ័ពប្រជាជនឡាវ បានរីកចម្រើន និងកាន់តែជិតស្និទ្ធ។ តាមរយៈការអនុវត្តខ្លឹមសារនៃពិធីសារ និង​ផែនការសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរ និងខ្លឹមសារនៃកិច្ចព្រមព្រៀងរបស់អគ្គស្នងការដ្ឋាននយោបាយ កងទ័ពប្រជាជន នៃប្រទេសទាំងពីរ សកម្មភាពជាច្រើននៃការផ្លាស់ប្តូរ និងជួយគ្នាទៅវិញទៅមកក្នុងការងារចលនាមហាជនត្រូវបានដាក់ពង្រាយយ៉ាងសកម្ម ក្នុងទិសដៅត្រឹមត្រូវ ផ្សាភ្ជាប់​នឹងតម្រូវការនៃស្ថានភាពជាក់ស្តែង។ នាយទាហានជាច្រើន​នៃស្នងការដ្ឋាន​រកសាងមូលដ្ឋាន នៃកងទ័ពប្រជាជនឡាវ ត្រូវបានបណ្តុះបណ្តាល និងផ្លាស់ប្តូរជំនាញនៅប្រទេសវៀតណាម ហើយគណៈប្រតិភូជាច្រើននៃស្នងការដ្ឋាន​ចលនាមហាជន នៃកងទ័ពប្រជាជនវៀតណាមត្រូវបានបញ្ជូនទៅប្រទេសឡាវដើម្បីសិក្សា និងផ្លាស់ប្តូរបទពិសោធន៍។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប​

យោងតាមផែនការសហប្រតិបត្តិការឆ្នាំ ២០២៥ រវាងកងទ័ពប្រជាជនវៀតណាម និងកងទ័ពប្រជាជនឡាវ បច្ចុប្បន្ន​នេះ ស្នងការដ្ឋានចលនាមហាជន អគ្គស្នងការដ្ឋាននយោបាយ នៃកងទ័ពប្រជាជនវៀតណាម កំពុងរៀបចំការហ្វឹកហ្វឺនបណ្ដុះបណ្ដាលជំនាញចលនាមហាជន និងកសាងសមូលដ្ឋាន ជូននាយទាហាននៃស្នងការដ្ឋានកសាងមូលដ្ឋាន អគ្គស្នងការដ្ឋាន​​នយោបាយ នៃកងទ័ពប្រជាជនឡាវ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ ស្នងការដ្ឋានចលនាមហាជននៃអគ្គស្នងការដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាម រួមជាមួយគណៈប្រតិភូនៃស្នងការដ្ឋានកសាងមូលដ្ឋាន អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនឡាវ បានស្រាវជ្រាវ និងសិក្សាលើប្រធានបទមួយចំនួន ព្រមទាំងសម្របសម្រួលរៀបចំការផ្លាស់ប្តូរ និងសិក្សាបទពិសោធន៍ក្នុងការងារចលនាមហាជននៅអង្គភាពនានា នៃកងទ័ពប្រជាជនវៀតណាម រួមចំណែកលើកកំពស់គុណភាពនៃមុខងារផ្តល់យោបល់ជូនគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារជាតិនៃប្រទេសទាំងពីរ ស្តីពីការងារចលនាមហាជន ការឃោសនាពិសេស ជនជាតិ-សាសនា។

បកប្រែដោយ Thanh Cong