អនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងកូរ៉េខាងត្បូង
កប.អនឡាញ - នាព្រឹកថ្ងៃទី៧ ខែសីហា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាការងារជាមួយលោកវរសេនីយ៍ទោ Park Jeong Hwan អនុព័ន្ធយោធានៃកូរ៉េខាងត្បូងប្រចាំនៅវៀតណាម។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់លោកអនុព័ន្ធយោធាក្នុងការជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរនិយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនិយាយដោយឡែក។ លោកសង្កត់ធ្ងន់ថា នាពេលកន្លងមកនេះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាមនិងកូរ៉េខាងត្បូង ត្រូវបានភាគីទាំងពីរជំរុញដោយឥតឈប់ឈរ ហើយអភិវឌ្ឍកាន់តែមានប្រសិទ្ធភាព ជាក់ស្តែង ក្នុងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ កិច្ចសហប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាល ជំនះផលវិបាកនៃសង្គ្រាម ឧស្សាហកម្មការពារជាតិ ការរក្សាសន្តិភាពអង្គការសហប្រជាជាតិ...
    |
 |
|
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបពិភាក្សាជាមួយលោក Park Jeong Hwan |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា ភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការមួយចំនួនដែលផ្តោតលើ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ រក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនាដែលមានស្រាប់ ឧស្សាហកម្មការពារជាតិ ការឈ្នះលើផលវិបាកនៃសង្គ្រាម ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បន្តសហការនៅវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិ...
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវជំនឿថា លោកអនុព័ន្ធយោធាកូរ៉េខាងត្បូងនឹងសហការយ៉ាងសកម្មជាមួយស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារប្រទេសវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ និងសម្រេចបានលទ្ធផលជាក់ស្តែង។
លោក Park Jeong Hwan បានថ្លែងអំណរគុណ បានឲ្យដឹងថា លោកនឹងរាយការណ៍ទៅស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារជាតិកូរ៉េខាងត្បូងអំពីខ្លឹមសារដែលលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien លើកឡើង។ ទន្ទឹមនឹងនោះ លោកបានអះអាងថា នឹងខិតខំប្រឹងប្រែងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានឯកភាពគ្នា តាមរយៈនោះ រួមចំណែកក្នុងការពង្រឹងថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កូរ៉េខាងត្បូង៕
បកប្រែដោយ Thuy Anh