ក្នុងអំឡុងពេលហ្វឹកហ្វឺន កងកម្លាំងកងទ័ពជើងគោកនៃប្រទេសទាំងពីរបានសហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តការហ្វឹកហ្វឺនតាមផែនការ ធានាសុវត្ថិភាព បង្ហាញពីវិជ្ជាជីវៈ វិន័យ សាមគ្គីភាព និងមិត្តភាព។

ទន្ទឹមនឹងខ្លឹមសារនៃការហ្វឹកហ្វឺនយោធា សកម្មភាពផ្លាស់ប្តូរវប្បធម៌ប្រពៃណីនៃប្រទេសនីមួយៗដូចជា គីឡាបាល់បោះ វាយកូនឃ្លីលើតុ អុក អក្សរផ្ចង់ និងទស្សនីយភាព សិល្បៈ.. បានប្រព្រឹត្តទៅយ៉ាងរស់រវើក ពោរពេញទៅដោយចំណងសាមគ្គីភាព។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបិទបញ្ចប់

ក្នុងពិធីបិទបញ្ចប់ លោកឧត្តមសេនីយ៍ត្រី Chen Liang មេបញ្ជាការរងនៃកងទ័ពជើងគោកយុទ្ធភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន មានប្រសាសន៍ថា ការហ្វឹកហ្វឺនចម្រុះលើកនេះបានជម្រុញឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិននិងវៀតណាមកាន់តែស៊ីជម្រៅ។ ប្រទេសចិនបានត្រៀមខ្លួនជាស្រេចសហការជាមួយវៀតណាមដើម្បីរៀបចំសកម្មភាពហ្វឹកហ្វឺនចម្រុះ បង្កើតមូលដ្ឋានដើម្បីជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងកងទ័ពនៃប្រទេសទាំងពីរឡើងកម្រិតកម្ពស់ថ្មី។

តាងនាមគណៈប្រតិភូវៀតណាម លោកឧត្តមសេនីយ៍ត្រី Nguyen Van Lich មេបញ្ជាការរងយោធភូមិភាគទី១ បានអះអាងថា លទ្ធផលដែលសម្រេចបានបន្ទាប់ពីការហ្វឹកហ្វឺនក្នុងរយៈពេល១០ថ្ងៃ បង្ហាញពីស្មារតីនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ចែករំលែកបទពិសោធន៍ និងលើកកំពស់សមត្ថភាពប្រយុទ្ធ។ លទ្ធផលនៃការហ្វឹកហ្វឺននេះ បង្ហាញពីសមត្ថភាពសហការរវាងកងទ័ពនៃប្រទេសទាំងពីរ ក្នុងបេសកកម្មររក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន។

ក្នុងឱកាសនេះ បញ្ជាការដ្ឋានការហ្វឹកហ្វឺនបានប្រគល់បណ្ណសរសើរជូនដល់សមាជិកគណៈប្រតិភូវៀតណាមចំនួន ២០ នាក់ និងសមាជិកគណៈប្រតិភូចិនចំនួន ២០ នាក់ ដែលបំពេញភារកិច្ចដោយជោគជ័យ៕

បកប្រែដោយ Thuy Anh