ពិធីនេះមានការចូលរួមពីឯកអគ្គរដ្ឋទូតប្រចាំគុយបានៃបណ្ដាប្រទេសសមាជិកអាស៊ាន និងឯកអគ្គរដ្ឋទូត តំណាងនៃស្ថានទូតចិន ជប៉ុន កូរ៉េខាងត្បូង ទីម័រឡេស្តេ និងក្រសួងការបរទេសគុយបា។

ក្នុងពិធីនេះ លោក Simon D.I. Soekamo ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រធានប្ដូរវេននៃគណៈកម្មាធិការអាស៊ាននៅប្រទេសគុយបាបានសង្កត់ធ្ងន់លើស្មារតីមិត្តភាព និងសាមគ្គីភាពរបស់ប្លុក ព្រមទាំងបញ្ជាក់ពីតម្លៃស្នូលរបស់អាស៊ានគឺសន្តិភាព ស្ថិរភាព និងវិបុលភាពតាមរយៈកិច្ចសហប្រតិបត្តិការ និងការសន្ទនា។

leftcenterrightdel
ឯកអគ្គរដ្ឋទូតប្រចាំគុយបា នៃបណ្ដាប្រទេសសមាជិកអាស៊ាន និងប្រតិភូដែលចូលរួមពិធីថតរូបជាមួយគ្នា (រូបថត៖ vnanet.vn)

លោក Simon Soekamo ជឿជាក់ថា គោលការណ៍ជាមូលដ្ឋានទាំងនេះ នឹងជួយសហគមន៍យកឈ្នះលើបញ្ហាប្រឈមនានាក្នុងបរិបទពិភពលោកដែលមានភាពប្រែប្រួលនាពេលបច្ចុប្បន្ន។ ការដែលទីម័រឡេស្តេក្លាយជាសមាជិកទី១១ របស់អាស៊ានបានបង្ហាញពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៅក្នុងតំបន់។ លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីក៏បានបញ្ជាក់ពីសាមគ្គីភាព និងការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពជាមួយប្រជាជនគុយបា។

រីឯខ្លួនវិញ លោក Alejandro Simancas Marin អគ្គនាយករងទទួលបន្ទុកទំនាក់ទំនងទ្វេភាគីនៃក្រសួងការបរទេសគុយបា បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អាស៊ាននៅក្នុងតំបន់ និងលើពិភពលោក។ លោក Alejandro Simancas បានបញ្ជាក់ថា គុយបា តែងតែយកចិត្តទុកដាក់ និងពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសសមាជិកអាស៊ាន។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់លើការត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើវិស័យជីវបច្ចេកវិទ្យា សុខាភិបាល អប់រំ កីឡា និងទេសចរណ៍៕

បកប្រែដោយ Thuy Anh