ពិធីមានការចូលរួមពីតំណាងក្រសួង ស្ថាប័នមួយចំនួនរបស់វៀតណាម ជាមួយឯកអគ្គរដ្ឋទូត ភារធារី តំណាងស្ថានទូតនៃបណ្ដាប្រទេសអាស៊ាន ទីម័រខាងកើត និងដៃគូអាស៊ានប្រចាំនៅទីក្រុងហាណូយ។

ពិធីបង្ហូតទង់អាស៊ានប្រចាំឆ្នាំក្នុងឱកាសរំលឹកខួបការបង្កើតអាស៊ាន បានក្លាយជាប្រពៃណីដ៏មានមោទនភាពរបស់ប្រទេសសមាជិកអាស៊ានទាំងអស់ ក្នុងបំណងលើកតម្ងើងតម្លៃរួម និងការប្តេជ្ញាចិត្តលើកកម្ពស់ស្មារតីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការនៃសហគមន៍អាស៊ាន ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរបស់តំបន់។

leftcenterrightdel
ពិធីបង្ហូតទង់អាស៊ាននៅក្រសួងការបរទេសវៀតណាម

ចាប់តាំងពីការបង្កើតឡើងកាលពី ៥៨ ឆ្នាំមុន អាស៊ានបានរក្សានូវការអភិវឌ្ឍយ៉ាងខ្លាំង ហើយក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់សកម្មភាពទាំងឡាយក្នុងតំបន់។ ទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ានបានអភិវឌ្ឍដោយឥតឈប់ឈរ តាមរយៈនោះ រួមចំណែកក្នុងការធានានូវអត្រាកំណើនគួរឲ្យចាប់អារម្មណ៍របស់អាស៊ាន។ ទាំងនេះបញ្ជាក់ពីអត្តសញ្ញាណ គុណតម្លៃ និងកិត្យានុភាពរបស់អាស៊ាន។

ឆ្នាំនេះក៏បានប្រារព្ធពិធីរំលឹកខួបលើកទី៣០ នៃទិវាវៀតណាមចូលជាសមាជិកអាស៊ាន។ ការចូលជាសមាជិកអាស៊ាន និងរួមដំណើរជាមួយអាស៊ានក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ បានបង្ហាញពីគោលនយោបាយរបស់វៀតណាមដែលតែងតែចាត់ទុកកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ជាមួយអាស៊ានជាអាទិភាពកំពូល និងជាជម្រើសយុទ្ធសាស្ត្រ រួមចំណែកដើម្បីអាស៊ានមួយដែលសមគ្គីភាព និងអភិវឌ្ឍន៍។

ចាប់តាំងពីការសម្រេចដោយជោគជ័យនូវតួនាទីជាសមាជិករបស់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូង វៀតណាមបានរួមចំណែកកសាងយុទ្ធសាស្ត្ររបស់អាស៊ាន លើកកម្ពស់តួនាទីស្នូល ហើយដឹកនាំដំណើរការសហប្រតិបត្តិការសំខាន់ៗជាច្រើនរបស់អាស៊ាន៕

បកប្រែដោយ Thuy Anh