ត្រួតពិនិត្យការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានជាបន្តបន្ទាប់ និងរវាងអាស៊ាន និងដៃគូនានា
កប.អនឡាញ - នាថ្ងៃទី ៩ និងទី ១០ ខែកញ្ញា នៅទីរួមស្រុក Port Dickson (ម៉ាឡេស៊ី) បានប្រព្រឹត្តទៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន អាស៊ាន+3 (APT) និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ដើម្បីត្រួតពិនិត្យរាល់ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ ២០២៥ ខាងមុខ នៅទីក្រុង Kuala Lumpur។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធាន SOM អាស៊ានវៀតណាមបានចូលរួមយ៉ាងសកម្ម និងមានការរួមចំណែកសំខាន់ៗជាច្រើនក្នុងកិច្ចប្រជុំនានា។