ក្នុងសុន្ទរកថាបើក លោក Ta Quang Dong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានឲ្យដឹងថា មហោស្រពភាពយន្តឯកសារ អឺរ៉ុប-វៀតណាម គឺជាសកម្មភាពផ្លាស់ប្តូរវប្បធម៌ប្រចាំឆ្នាំដែលបានប្រារព្ធឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសមាគមវិទ្យាស្ថានវប្បធម៌ និងស្ថានទូតនៃប្រទេសអឺរ៉ុបប្រចាំនៅវៀតណាម និងស្ទូឌីយ៉ូភាពយន្តឯកសារ និងវិទ្យាសាស្ត្រមជ្ឈិម។ តាមរយៈការរៀបចំនីមួយៗ មហោស្រពភាពយន្តបានទាក់ទាញការចូលរួមពីផលិតករភាពយន្តជាច្រើនមកពីប្រទេសជាច្រើននៅអឺរ៉ុប និងវៀតណាម ដែលណែនាំដល់សាធារណៈនូវភាពយន្តឯកសារ ដែលមានខ្លឹមសារចម្រុះ និងទម្រង់សម្បូរបែប។ នេះក៏ជាស្ពានតភ្ជាប់រួមចំណែកនាំភាពយន្តឯកសារវៀតណាមទៅកាន់ពិភពលោក ព្រមទាំងផ្សព្វផ្សាយវប្បធម៌ ប្រវត្តិសាស្ត្រ និងប្រជាជនវៀតណាមទៅកាន់មិត្តអន្តរជាតិ។
មហោស្រពភាពយន្តឯកសារ អឺរ៉ុប-វៀតណាម លើកទី ១៥ ប្រព្រឹត្តទៅនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥។ មហោស្រពភាពយន្តលើកនេះណែនាំភាពយន្តឯកសារចំនួន ១៨ ដែលក្នុងនោះមានភាពយន្តចំនួន ៧ មកពីប្រទេសអឺរ៉ុប៖ អូទ្រីស បែលហ្សិក (តំបន់ Wallonia-Bruxelles) អ៊ីតាលី អេស្ប៉ាញ ស៊ុយអែត អ៊ីស្រាអែល និងចក្រភពអង់គ្លេស៕
បកប្រែដោយ Huyen Trang
Type the code from the image