កិច្ចប្រជុំនេះត្រូវបានចាត់ទុកថាជាការបន្តជោគជ័យនៃ AMICLC-1 ដែលផ្តួចផ្តើម និងរៀបចំឡើងដោយវៀតណាមក្នុងឆ្នាំ ២០២៤ ដោយបន្តអះអាងនូវតួនាទីរបស់គំនិតផ្តួចផ្តើមសហគមន៍ចារកម្មយោធា ការពារជាតិអាស៊ាន (AMIC) ក្នុងការចែករំលែកព័ត៌មាន បទពិសោធន៍ និងបង្កើនការសម្របសម្រួលរវាងបណ្តាប្រទេសអាស៊ានក្នុងការប្រឈមមុខនឹងបញ្ហាសន្តិសុខដែលកំពុងកើតឡើង។

leftcenterrightdel
ប្រតិភូដែលចូលរួមកិច្ចប្រជុំថតរូបទុកជាអនុស្សាវរីយ៍

កិច្ចប្រជុំនេះមានប្រធានបទ "កិច្ចសហប្រតិបត្តិការចារកម្មប្រកបដោយនិរន្តរភាពដើម្បីអាស៊ានមួយបរិយាប័ន្ន"។ ក្នុងក្របខណ្ឌនៃកិច្ចប្រជុំ បណ្តាគណៈប្រតិភូបានចូលរួមផ្លាស់ប្តូរបញ្ហាដែលភាគីទាំងឡាយមានការយកចិត្តទុកដាក់ដូចគ្នា។ នៅខាងក្រៅព្រឹត្តិការណ៍នេះ លោកឧត្តមសេនីយ៍ទោ Tran Cong Chinh បានជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំទីភ្នាក់ងារចារកម្មការពារជាតិនៃប្រទេសប្រ៊ុយណេ កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងថៃ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ បង្កើនទំនុកចិត្ត និងរួមចំណែកពង្រឹងសាមគ្គីភាព និងឯកភាពក្នុងតំបន់អាស៊ាន៕

បកប្រែដោយ Huyen Trang