តបតាមការអញ្ជើញរបស់មេបញ្ជាការកងកំលាំងការពារជាតិម៉ាឡេស៊ី នាថ្ងៃទី៩ កញ្ញា លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមអញ្ជើញទៅចូលរួមកិច្ចប្រជុំមេបញ្ជាការកងកម្លាំងការពារជាតិអាស៊ានលើកទី ២២ នៅទីក្រុង Kuala Lumpur (ACDFM-22) ប្រទេសម៉ាឡេស៊ី។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong

សកម្មភាពនេះមានគោលបំណងបន្តអះអាងនូវភាពវិជ្ជមាននិងសកម្មរបស់វៀតណាមក្នុងនាមជាសមាជិកដែលមានការទទួលខុសត្រូវរបស់អាស៊ាននិយាយរួម និងកិច្ចសហប្រតិបត្តិការយោធា-ការពារជាតិអាស៊ាននិយាយដោយឡែក ក្នុងស្មារតីផ្តល់ការគាំទ្រនៅកម្រិតខ្ពស់បំផុតដល់ម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្នាំ២០២៥។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការយោធា-ការពារជាតិក្នុងចំណោមប្រទេសអាស៊ាន ចែករំលែកទស្សនៈលើបញ្ហាពិភពលោក និងតំបន់។

តាមផែនការ រួមជាមួយនឹងការចូលរួមកិច្ចប្រជុំ ACDFM-22 លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong នឹងមានជំនួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូមកពីប្រទេសមួយចំនួន៕

បកប្រែដោយ Duy Hoan