នៅក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ រួមទាំងបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាវូបនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងបរទេស ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក និងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការពារជាតិ "៤ មិន"។

ស្តីពីបញ្ហាសមុទ្រខាងកើត លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់លើគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ក្នុងការព្យាយាមដោះស្រាយរាល់ជំលោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS) ឆ្នាំ ១៩៨២ កិច្ចសន្យាអន្តរជាតិ និងតំបន់ដូចជា សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) គាំទ្រការជំរុញការចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) នាពេលឆាប់ៗ ប្រកបដោយជាក់ស្តែង និងប្រសិទ្ធភាព។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឧត្តមសេនីយ៍ឯក Alexander Vasilyevich Fomin

ភាគីទាំងពីរបានអះអាងថា កិច្ចសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រក្នុងក្របខ័ណ្ឌនៃមជ្ឈមណ្ឌលត្រូពិក វៀតណាម-រុស្ស៊ី មានអត្ថន័យដ៏សំខាន់ បន្តជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងរដ្ឋទាំងពីរ។ ភាគីទាំងពីរបានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនៅក្នុងផែនការប្រចាំឆ្នាំ ក៏ដូចជាកម្មវិធីសហប្រតិបត្តិការរយៈពេលវែង។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា នាពេលខាងមុខ ស្ថាប័ននៃភាគីទាំងពីរអនុវត្តយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពនូវឯកសារនៃកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខា ដោយផ្តោតលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិក្នុងការបណ្តុះបណ្តាល ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទ័ព កិច្ចសហប្រតិបត្តិការរវាងទីស្ថាប័ន អង្គភាព វិទ្យាស្ថាន សាលារៀន ការផ្លាស់ប្តូរបទពិសោធន៍ និងជំនាញ វេជ្ជសាស្ត្រយោធា កិច្ចសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រក្នុងក្របខ័ណ្ឌនៃមជ្ឈមណ្ឌលត្រូពិច វៀតណាម-រុស្ស៊ី ការរក្សាការសម្របសម្រួល និងការពិគ្រោះយោបល់នៅយន្តការ និងវេទិកាពហុភាគីអន្តរជាតិ ស្តីពីវិស័យការពារជាតិ ជាពិសេសគឺយន្តការដឹកនាំដោយអាស៊ាន។

លោកឧត្តមសេនីយ៍ឯក Alexander Vasilyevich Fomin បានសង្កត់ធ្ងន់ថា វៀតណាម និងសហព័ន្ធរុស្ស៊ី តភ្ជាប់ជាមួយគ្នាដោយមូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រពៃណីល្អ ការជឿទុកចិត្តកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិ ត្រូវបានយកចិត្តទុកដាក់ដើម្បីអភិវឌ្ឍកាន់តែខ្លាំងឡើង ក្លាយជាសសរស្តម្ភក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Alexander Vasilyevich Fomin ជឿជាក់ថា កិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិ វៀតណាម-សហព័ន្ធរុស្ស៊ី លើកទី៨ នឹងទទួលបានជោគជ័យ រួមចំណែកកំណត់ទិសដៅសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី អភិវឌ្ឍប្រកបដោយចីរភាព ប្រសិទ្ធភាព និងជាក់ស្តែងនាពេលខាងមុខ

* នៅចុងបញ្ចប់នៃកិច្ចសន្ទនា ភាគីទាំងពីរបានប្រគល់ និងផ្ទេរមេដាយ គ្រឿងឥស្សរិយយស និងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនា៕

បកប្រែដោយ Huyen Trang