ពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូយោធាមកពីប្រទេសដែលចូលរួមដង្ហែក្បួនព្យុហយាត្រា
កប.អនឡាញ - នាល្ងាចថ្ងៃទី ២ ខែកញ្ញា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាម បានរៀបចំពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូយោធាមកពីប្រទេសចិន រុស្ស៊ី ឡាវ និងកម្ពុជា ដើម្បីអបអរសាទរចំពោះលទ្ធផលនៃការចូលរួមដង្ហែក្បួនព្យុហយាត្រាក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម ទី២ ខែកញ្ញា។