គណៈប្រតិភូក្រសួងការពារជាតិនៃបណ្តាប្រទេសទៅទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃការចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី២ ខែកញ្ញា គណៈប្រតិភូក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា និងក្រសួងការពារជាតិនៃប្រទេសអាស៊ែបៃហ្សង់ សហព័ន្ធរុស្ស៊ី និងបេឡារុស្ស បានដាក់កម្រងផ្កានៅរូបសំណាកគោរពវិញ្ញាណក្ខន្ធអ្នកជំនាញយោធាគុយបា និងសូវៀត ព្រមទាំងទៅទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម។