ក្នុងជំនួបនេះ លោក Tran Tuan Anh បានសម្តែងនូវសេចក្តីរីករាយដែលត្រូវបានតែងតាំងជាអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ហើយសង្ឃឹមថា ក្នុងអាណត្តិរបស់ខ្លួន លោកនឹងទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងសកម្មពីថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន  មូលដ្ឋាន ជាពិសេសថ្នាក់ដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីសម្រេចបានជោគជ័យនូវតួនាទីជាអគ្គកុងស៊ុល រួមវិភាគទានពូនជ្រំទំនាក់ទំនងភាពជាអ្នកជិតខាងល្អ  មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរយូរអង្វែង” រវាងគណបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជន នៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vov.vn)

ដោយមានការអនុញ្ញាតពីលោក លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ស៊ា កុសល រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរវៀតណាមដោយបានរៀបចំពិធីដង្ហែក្បួនព្យុហយាត្រា ដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយជោគជ័យ  និងលោកបានអបអរសាទរចំពោះលោក Tran Tuan Anh ដែលត្រូវបានបក្ស និងរដ្ឋវៀតណាម តែងតាំងជាអគ្គកុងស៊ុល។

leftcenterrightdel
លោក Tran Tuan Anh អគ្គកុងស៊ុល(ឆ្វេង) និង លោក ស៊ា កុសល រដ្ឋលេខាធិការ (រូបថត៖ vov.vn)

លោក ស៊ា កុសល រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា តែងតែមានការអភិវឌ្ឍយ៉ាងល្អ ជាពិសេសដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោក To Lam ប្រធានរដ្ឋ ក្នុងខែកក្កដា ឆ្នាំ២០២៤ (បច្ចុប្បន្ន​ជា​អគ្គលេខាបក្ស​) និងដំណើរទស្សនកិច្ច និងចូលរួមខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាមរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ លោក ស៊ា កុសល សង្ឃឹមថាស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង នឹងរក្សាទំនាក់ទំនងជិតស្និទ្ធ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីអនុវត្តការងារក្នុងសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
ប្រតិភូទាំង​ឡាយ​ថតរូបជុំគ្នា (រូបថត៖ vov.vn)

លោក ស៊ា កុសល ជឿជាក់ថា លោក Tran Tuan Anh អគ្គកុងស៊ុល នឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងភាពជាអ្នកជិតខាងល្អរវាងវៀតណាម និងកម្ពុជានិយាយរួម ក៏ដូចជាទំនាក់ទំនងរវាងមូលដ្ឋាននានា​របស់​វៀតណាម និងខេត្តភាគពាយ័ព្យទាំង ៧ របស់កម្ពុជា និយាយដោយឡែក (ខេត្តបាត់ដំបង ខេត្តសៀមរាម ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ខេត្តប៉ៃលិន)៕

បកប្រែដោយ Duy Hoan