leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី   Nguyen Viet Dung ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ

កិច្ចប្រជុំនេះស្ថិតក្នុងផែនការសហប្រតិបត្តិការឆ្នាំ ២០២៥ រវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិកម្ពុជា។

ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី   Nguyen Viet Dung ប្រធាននាយកដ្ឋាននីតិកម្ម បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះមិនត្រឹមតែជាសកម្មភាពជំនាញដែលមានអត្ថន័យជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ការយល់ដឹងនិងការចែករំលែកបទពិសោធន៍រវាងកងកម្លាំងទទួលបន្ទុកផ្នែកច្បាប់នៃកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទទៀតផង។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

យោងតាមលោកឧត្តមសេនីយ៍ត្រី Nguyen Viet Dung ការងារនីតិកម្មក្នុងកងទ័ពដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងកងទ័ពមានរបៀបរៀបរយ គោរពវិន័យ និងទំនើបជាបណ្ដើៗ។ ការកសាងនិងការធ្វើឱ្យប្រសើរនូវប្រព័ន្ធច្បាប់យោធានិងការពារជាតិ ការផ្សព្វផ្សាយនិងអប់រំច្បាប់ ការត្រួតពិនិត្យ និងការអនុវត្តច្បាប់... គឺជាភារកិច្ចសំខាន់ៗ ដើម្បីធានាបាននូវការគោរពវិន័យ ប្រសិទ្ធភាពក្នុងការអនុវត្តភារកិច្ចការពារជាតិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី  Nguyen Viet Dung   ប្រគល់វត្ថុអនុស្សាវរីយ៍ជូនប្រធានក្រុមនាយទាហានផ្នែកច្បាប់នៃកងយោធពលខេមរភូមិន្ទ

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ ក្រុមទទួលបន្ទុកផ្នែកច្បាប់នៃកងយោធពលខេមរភូមិន្ទ ទទួលបានការណែនាំអំពីមុខងារ ភារកិច្ច និងការងារផ្នែកច្បាប់ក្នុងកងទ័ពប្រជាជន​វៀតណាម បទពិសោធន៍ក្នុងការកសាងច្បាប់យោធានិងការពារជាតិ និងច្បាប់ការពារជាតិវៀតណាមឆ្នាំ ២០១៨ របស់វៀតណាម។

ក្នុងកិច្ចប្រជុំនេះផងដែរ ភាគីទាំងពីរបានចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ដែលរួមចំណែកដល់ការកែលម្អ និងបង្កើនគុណភាពការងារផ្នែកច្បាប់ក្នុងកងទ័ពនៃប្រទេសនីមួយៗ៕

បកប្រែដោយ Pham Diep