ក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang សម្ដែងនូវបំណងចង់ធ្វើការជាមួយលោក Ahn Gyu-back រដ្ឋមន្ត្រីដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កូរ៉េខាងត្បូង ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង ក្លាយជាសសរស្តម្ភក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបជាមួយលោក Ahn Gyu-back រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង

លោក Ahn Gyu-back រដ្ឋមន្ត្រី បានសម្តែងសេចក្តីរីករាយដែលបានជួបលោកនាយឧត្តមសេនីយ៍ Phan Van Giang ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ លោកសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់វិស័យរវាងវៀតណាម និងកូរ៉េខាងត្បូង។ លោក Ahn Gyu-back រដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា លោកនឹងយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ ឲ្យកាន់តែមានប្រសិទ្ធភាព។

រដ្ឋមន្ត្រីទាំងពីរបានឯកភាពថា រួមជាមួយនឹងការអភិវឌ្ឍយ៉ាងស៊ីជម្រៅនៃទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិត្រូវបានពង្រីកឥតឈប់ឈរ  កាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង។ ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងយន្តការសហប្រតិបត្តិការប្រចាំឆ្នាំ ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាអង្គភាពក្នុងកងទ័ពទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ ការអប់រំ និងបណ្តុះបណ្តាល បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជំនះផលវិបាកនៃសង្គ្រាមនៅវៀតណាម និងសហការនៅវេទិកាពហុភាគី...

ភាគីទាំងពីរបានឯកភាពបន្តរក្សា និងជម្រុញខ្លឹមសារនៃកិច្ចសហប្រតិបត្តិការពោលខាងលើ ព្រមទាំងយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អនុវត្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នស្រាវជ្រាវនៃកងទ័ពទាំងពីរ និងលើវិស័យសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ពេទ្យយោធា...

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្ររបស់កូរ៉េខាងត្បូងលើវិស័យអប់រំ និងបណ្តុះបណ្តាល ហើយស្នើថា នាពេលខាងមុខ ក្រសួងការពារជាតិកូរ៉េខាងត្បូងបន្តសហការ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់ក្រសួងការពារប្រទេសវៀតណាម ជាពិសេសលើវិស័យដូចជា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។ល៕

បកប្រែដោយ Thuy Anh