leftcenterrightdel
លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង និងលោក To Lam អគ្គលេខាបក្ស ត្រួតពលកងកិត្តិយសនៅពិធីទទួលបដិសណ្ឋារកិច្ច (រូបថត៖ vnanet.vn)

មានប្រសាសន៍នៅក្នុងកិច្ចពិភាក្សា លោក To Lam អគ្គលេខាបក្ស បានអះអាងថា៖ ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះលោកប្រធានាធិបតី ដែលបានអញ្ជើញរូបខ្ញុំ ជាភ្ញៀវដំបូងគេរបស់កូរ៉េខាងត្បូង បន្ទាប់ពីការបង្កើតរដ្ឋាភិបាលថ្មី។ ប្រការនោះបង្ហាញពីការយកចិត្តទុកដាក់ និងអាទិភាពខ្ពស់បំផុតរបស់កូរ៉េខាងត្បូង និងលោកប្រធានាធិបតីផ្ទាល់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាថ្មីម្តងទៀត ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះលោកដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានាធិបតីទី ២១ នៃសាធារណរដ្ឋកូរ៉េខាងត្បូង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងកិត្យានុភាព ឫទ្ធានុភាព និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់ខ្លួន លោកប្រធានាធិបតីនឹងដឹកនាំកូរ៉េខាងត្បូង ដើម្បីបន្តបង្កើតឡើងអព្ភូតហេតុថ្មីនៅក្នុងដំណាក់កាលបន្ទាប់។

leftcenterrightdel
 
leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ជួបពិភាក្សាជាមួយលោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង (រូបថត៖ vnanet.vn)

រីឯលោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង បានសង្កត់ធ្ងន់ម្តងទៀតថា វៀតណាមជាដៃគូដ៏សែនសំខាន់សម្រាប់កូរ៉េខាងត្បូង មិនត្រឹមតែលើវិស័យពាណិជ្ជកម្ម និងការវិនិយោគប៉ុណ្ណោះទេ ថែមទាំងផ្នែកសន្តិសុខជាតិទៀតផង។ លោកអបអរសាទរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស នៃសេដ្ឋកិច្ចវៀតណាមហើយជឿជាក់ថានាពេលខាងមុខ វៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ជួបពិភាក្សាជាមួយលោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានឯកភាពបន្តពង្រីកកិច្ចសហប្រតិបត្តិការទាំងកម្រិតបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា ដើម្បីតម្រង់ទិសយុទ្ធសាស្ត្រ និងបង្កើតមូលដ្ឋានគ្រឹះនយោបាយអំណោយផល ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសំខាន់ៗដូចជាការទូត ការពារជាតិ និងសន្តិសុខ សម្របសម្រួលដោះស្រាយបញ្ហាសន្តិសុខមិនប្រពៃណី ឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ និងគ្រឿងញៀន។ ភាគីទាំងពីរបានឯកភាពបន្តពង្រីកទំហំវិនិយោគ  ដោយផ្តល់អាទិភាពដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផលិតឧបករណ៍អេឡិចត្រូនិកបច្ចេកវិទ្យាខ្ពស់ semiconductor បញ្ញាសិប្បនិម្មិត ថាមពលកកើតឡើងវិញ ទីក្រុងឆ្លាតវៃ ការកសាងបណ្ដុំផលិតកម្មឧស្សាហកម្មឯកទេសតាមខ្សែសង្វាក់តម្លៃ។ ភាគីទាំងពីរបន្តសម្រួលដល់ពាណិជ្ជកម្ម បើកទីផ្សារសម្រាប់ទំនិញរបស់គ្នាទៅវិញទៅមក ដើម្បីសម្រេចឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ចំនួន១៥០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០ ផ្តោតលើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រលើវិស័យដឹកជញ្ជូន  ថាមពលឌីជីថល ដោយរួមបញ្ចូលដំណោះស្រាយបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវជំនឿជាក់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-កូរ៉េខាងត្បូង នឹងកាន់តែអភិវឌ្ឍយ៉ាងជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងយូរអង្វែង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃ ប្រទេសទាំងពីរ រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។

នារសៀលថ្ងៃទី ១១ ខែសីហា នៅទីក្រុងសេអ៊ូល លោក To Lam អគ្គលេខាបក្ស បានមានជំនួបជាមួយលោក Kim Min Seok នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េខាងត្បូង។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ជួបជាមួយលោក Kim Min Seok នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង (រូបថត៖ vnanet.vn)

លោក To Lam អគ្គលេខាបក្ស ជូនដំណឹងអំពីលទ្ធផលល្អនៃកិច្ចពិភាក្សាជាមួយលោក Lee Jae-myung ប្រធានាធិបតី។ ភាគីទាំងពីរបានឯកភាពលើទិសដៅ និងវិធានការសំខាន់ៗ ដើម្បីជំរុញ និងពង្រីកទំនាក់ទំនង វៀតណាម-កូរ៉េខាងត្បូង ឱ្យកាន់តែស៊ីជម្រៅថែមទៀត។

លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ជានិច្ចចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង ហើយមានបំណងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-កូរ៉េខាងត្បូង ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ លោក To Lam អគ្គលេខាបក្ស បានស្នើឲ្យភាគីទាំងពីរពង្រឹងមូលដ្ឋាននៃទំនុកចិត្តរបស់ប្រជាជន បង្កើតការតភ្ជាប់យ៉ាងជិតស្និទ្ធ និងយូរអង្វែងរវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងស្វាគមន៍ការចុះហត្ថលេខារបស់ភាគីទាំងពីរលើការបន្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកម្មវិធីអនុញ្ញាតសម្រាប់ពលករបរទេស (EPS) រវាងវៀតណាម និងកូរ៉េខាងត្បូង។ លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យកូរ៉េខាងត្បូងបន្តបង្កើនកូតា និងពង្រីកឧស្សាហកម្មទទួលពលករ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ គាំទ្រចំពោះការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

រីឯលោក Kim Min Seok នាយករដ្ឋមន្ត្រី បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស នឹងបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាកម្លាំងចលករជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កូរ៉េខាងត្បូង-វៀតណាម។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា នឹងបន្តយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរនាពេលខាងមុខ។ លោក Kim Min Seok នាយករដ្ឋមន្ត្រី បានអះអាងថា រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងពិចារណាយ៉ាងសកម្មលើការសម្រួលនីតិវិធីទិដ្ឋាការសម្រាប់ពលរដ្ឋវៀតណាម និងបន្តពង្រឹងវិធានការគាំទ្រកូនក្រមុំបរទេស រួមទាំងកូនក្រមុំវៀតណាម រក្សាលំនឹងជីវភាពរស់នៅនៅក្នុងប្រទេសកូរ៉េខាងត្បូង។

* ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង នារសៀលថ្ងៃទី ១១ ខែសីហា លោក To Lam អគ្គលេខាបក្ស បាន ទៅទស្សនាសកលវិទ្យាល័យ Yonsei និងថ្លែងសុន្ទរកថាគន្លឹះក្រោមប្រធានបទ “ពង្រឹងការតភ្ជាប់ និងទំនុកចិត្ត ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-កូរ៉េខាងត្បូង ដើម្បីសន្តិភាព វិបុលភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ”។

* នាល្ងាចថ្ងៃទី ១១ ខែសីហា លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ថ្នាក់រដ្ឋ ដែលរៀបចំដោយលោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ៕

បកប្រែដោយ Huyen Trang