ដោយអបអរសាទរចំពោះដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមរបស់លោកឧត្តមសេនីយ៍ទោ Vongsone Inpanphim លោក Luong Cuong ប្រធានរដ្ឋ បានអះអាងថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ មានអត្ថន័យសំខាន់ៗចំពោះបុព្វហេតុកសាង និងការពារជាតិនៃប្រទេសនីមួយៗ។ លោកប្រធានរដ្ឋបានបញ្ជាក់ថា វៀតណាមនឹងសហការជាមួយឡាវក្នុងការការពារសមិទ្ធផលបដិវត្តន៍ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃប្រទេសជាតិទាំងពីរ។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ និងលោកឧត្តមសេនីយ៍ទោ Vongsone Inpanphim ក្នុងជំនួប

រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ទោ Vongsone Inpanphim បានឲ្យដឹងថា នេះជាដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងរបស់លោក បន្ទាប់ពីចូលកាន់តំណែងជាប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនឡាវ ដើម្បីអនុវត្តផែនការសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននយោបាយនៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ទោ Vongsone Inpanphim បានជម្រាបជូនលោកប្រធានរដ្ឋអំពីលទ្ធផលនៃកិច្ចពិភាក្សារវាងប្រធានអគ្គស្នងការនយោបាយទាំងពីររូប និងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនរបស់ប្រទេសទាំងពីរ។

ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភសំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម - ឡាវ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនិយាយរួម និងរវាងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនរបស់ប្រទេសទាំងពីរនិយាយដោយឡែក។

លោកប្រធានរដ្ឋបានស្នើថា នាពេលខាងមុខ កងទ័ពនៃប្រទេសទាំងពីរគប្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងការកសាងកងទ័ពដ៏រឹងមាំ បង្កើនការផ្សព្វផ្សាយ និងការអប់រំអំពីប្រវត្តិសាស្ត្រ និងសារៈសំខាន់នៃទំនាក់ទំនងពិសេសវៀតណាម-ឡាវ ជាពិសេសក្នុងឱកាសនៃព្រឹត្តិការណ៍សំខាន់ៗនៃប្រទេសទាំងពីរ និងកងទ័ពទាំងពីរ ហើយជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស...

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ និងលោកឧត្តមសេនីយ៍ទោ Vongsone Inpanphim ជាមួយប្រតិភូ

ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនឡាវ ដែលបានជួយឧបត្ថម្ភ និងសហការក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅប្រទេសឡាវ។

ដោយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមដែលតែងតែជួយគាំទ្ររដ្ឋ និងកងទ័ពប្រជាជនឡាវនាពេលកន្លងមក លោកឧត្តមសេនីយ៍ទោ Vongsone Inpanphim បានអះអាងថា ក្នុងកាលៈទេសៈណាក៏ដោយ ក៏កងទ័ពប្រជាជនឡាវនឹងប្រកៀកស្មាជាមួយកងទ័ពប្រជាជនវៀតណាមក្នុងការការពារ និងកសាងប្រទេស ពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh