សិក្ខាសាលានេះ បានបង្កើតវេទិកាមួយសម្រាប់អ្នកគ្រប់គ្រង អ្នកជំនាញ និងធុរកិច្ចនៃប្រទេសទាំងពីរ ផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកតម្រូវការសហប្រតិបត្តិការ និងលើកឡើងគោលនយោបាយគាំទ្រអង្គភាពអាជីវកម្ម។

leftcenterrightdel
សិក្ខាសាលា “វៀតណាម-កូរ៉េខាងត្បូងស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌” (រូបថត៖ chinhphu.vn)

មានប្រសាសន៍នៅក្នុងសិក្ខាសាលា លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមសន្យាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគំនិតផ្តួចផ្តើម ទន្ទឹមនឹងនោះលើកទឹកចិត្តសហគមន៍ធុរកិច្ច និងអង្គការច្នៃប្រឌិតចូលរួមយ៉ាងសកម្ម សំដៅធ្វើឲ្យឧស្សាហកម្មវប្បធម៌ក្លាយជាស្ពានតភ្ជាប់យ៉ាងរឹងមាំរវាងប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានធ្វើជាសក្ខីភាពក្នុងការផ្លាស់ប្តូរឯកសារសហប្រតិបត្តិការសំខាន់ៗ រួមទាំងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងអគ្គក្រុមហ៊ុន VTC និង T3 Entertainment និងកិច្ចព្រមព្រៀងសហប្រតិបត្តិការលើគម្រោងភាពយន្ត “Saigon Oppa” រវាងក្រុមហ៊ុន BHD, Film Line និង Web TV Asia៕

បកប្រែដោយ Huyen Trang