មជ្ឈមណ្ឌល IFC កំពុងសហការជាមួយកងទ័ពជើងទឹក កងកម្លាំងអនុវត្តច្បាប់នៅលើដែនសមុទ្រ និងផ្នែកដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់ប្រទេសជាង៤០ (ក្នុងនោះ ប្រទេសចំនួន១៨ បានបញ្ជូនមន្ត្រីទៅធ្វើការនៅមជ្ឈមណ្ឌល) ដើម្បីដោះស្រាយបញ្ហានៅសមុទ្រ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Vu Trung Kien មេបញ្ជាការរងទទួលបន្ទុកច្បាប់ស្ដីពីកងឆ្មាំសមុទ្រវៀតណាម ប្រគល់សេចក្តីសម្រេចចិត្តជូនលោកស្រីអនុសេនីយ៍ឯកបំរុង Tran Thi Minh Hang

លោកស្រីអនុសេនីយ៍ឯកបំរុង Tran Thi Minh Hang ជានាយទាហានស្ត្រីលើកដំបូង នៃកងឆ្មាំសមុទ្រវៀតណាមដែលទៅបំពេញភារកិច្ចនៅមជ្ឈមណ្ឌល IFC។ សូមរំលឹកថា កងឆ្មាំសមុទ្រវៀតណាមបានបញ្ជូននាយទាហានប្រុសចំនួន ៣ នាក់ទៅបំពេញភារកិច្ចនៅមជ្ឈមណ្ឌល IFC ហើយទទួលការវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងការទទួលខុសត្រូវរបស់ពួកគេ។

តាមគម្រោង លោកស្រីអនុសេនីយ៍ឯកបំរុង Tran Thi Minh Hang នឹងធ្វើការនៅមជ្ឈមណ្ឌល IFC ចាប់ពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលទទួលភារកិច្ចចែករំលែកព័ត៌មានអំពីការធ្វើនាវាចរណ៍ទៅកាន់បណ្ដាប្រទេសពាក់ព័ន្ធ ចូលរួមក្នុងការស្រាវជ្រាវ និងរៀបចំផែនការអនុវត្តសកម្មភាពរបស់មជ្ឈមណ្ឌល។ ទន្ទឹមនឹងនោះ បំពេញភារកិច្ចកិច្ចការបរទេសមួយចំនួន ក្នុងឋានៈជាអ្នកតំណាងរបស់កងឆ្មាំសមុទ្រវៀតណាមនៅសិង្ហបុរី៕

បកប្រែដោយ Thuy Anh