លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong អញ្ជើញចូលរួម និងដឹកនាំមហាសន្និបាតបក្សភាគនៃអគ្គនាយកដ្ឋានលេខ២
កប.អនឡាញ - ផ្នែកចារកម្មការពារជាតិត្រូវតែបម្រើកាន់តែមានប្រសិទ្ធភាពថែមទៀតជូនថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព ក្នុងការវាយតម្លៃស្ថានភាព កំណត់គោលនយោបាយ យុទ្ធសាស្ត្រ និងដោះស្រាយរាល់ស្ថានការណ៍កើតឡើង។
នោះគឺជាការលើកឡើងរបស់លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ក្នុងមហាសន្និបាតបក្សភាគនៃអគ្គនាយកដ្ឋានលេខ២ ដែលបានបើកនាព្រឹកថ្ងៃទី ១៥ សីហា។
    |
 |
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong |
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានទទួលស្គាល់ការខិតខំប្រឹងប្រែង និងអបអរសាទរចំពោះសមិទ្ធិផលដែលបក្សភាគនៃអគ្គនាយកដ្ឋានលេខ ២ សម្រេចបានក្នុងរយៈពេលកន្លងមក។ គណៈកម្មាធិការបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សនៃអគ្គនាយកដ្ឋានលេខ២ បានដឹកនាំផ្នែកចារកម្មការពារជាតិអនុវត្តល្អមុខងារនិងភារកិច្ចរបស់ខ្លួន។ ព័ត៌មានតែងតែត្រូវបានតាមដានយ៉ាងដិតដល់ ឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវ និងទូលំទូលាយពីស្ថានភាព។ បម្រើឱ្យបានល្អនូវផែនការយុទ្ធសាស្ត្ររបស់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស។
ដោយឯកភាពនឹងទិសដៅដឹកនាំរបស់បក្សភាគនៃអគ្គនាយកដ្ឋានលេខ២ នាអាណត្តិខាងមុខ លោកប្រធានអគ្គសេនាធិការបានស្នើឱ្យបក្សភាគនៃអគ្គនាយកដ្ឋានលេខ២បន្តយល់ជ្រួតជ្រាបនូវសេចក្តីសម្រេចចិត្ត និងសេចក្តីណែនាំរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ដោយផ្តោតលើសេចក្តីសម្រេចចិត្តលេខ ៤៨ របស់ការិយាល័យនយោបាយ សេចក្តីសម្រេចចិត្តលេខ ១៦០ នៃគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ស្តីពីការដឹកនាំផ្នែកចារកម្មបំពេញតម្រូវការក្នុងស្ថានភាពថ្មី និងយល់ជ្រួតជ្រាប “សេចក្តីសម្រេចចិត្តជាសសរស្តម្ភទាំង៤” របស់ការិយាល័យនយោបាយ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគកងទ័ពលើកទី១២ ក្នុងការអនុវត្តភារកិច្ច។
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសង្កត់ធ្ងន់ថា ផ្នែកចារកម្មការពារជាតិត្រូវតែបម្រើឱ្យកាន់តែមានប្រសិទ្ធភាពជូនថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព ព្រមទាំងជួយក្រសួង ស្ថាប័ន និងមូលដ្ឋាន ក្នុងការវាយតម្លៃស្ថានភាព កំណត់គោលនយោបាយ យុទ្ធសាស្ត្រ និងដោះស្រាយរាល់ស្ថានការណ៍កើតឡើង ជៀសវាងភាពអសកម្ម និងភ្ញាក់ផ្អើល។ ខិតខំ និងតាំងចិត្តសម្រេចបានសមិទ្ធផល និងស្នាដៃជាច្រើនបន្ថែមទៀត សក្តិសមជាកម្លាំងដ៏សំខាន់ គួរឱ្យទុកចិត្ត និងស្មោះត្រង់ដាច់ខាតចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជន៕
បកប្រែដោយ Duy Hoan