ក្នុងកម្មវិធី លោកវរសេនីយ៍ឯក បណ្ឌិត Le Khac Huy បានសង្កត់ធ្ងន់ថា កម្មាភិបាល សិក្ខាកាម និងយុទ្ធជននៃសាលាតែងតែដឹងគុណចំពោះការយកចិត្តទុកដាក់ ជំនួយ និងមនោសញ្ចេតនាល្អដែលគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាជនក្នុងមូលដ្ឋានបានផ្តល់ដល់សាលា។ កម្មវិធីនេះរបស់សាលា និងអង្គភាពរួមដំណើរ បង្ហាញពីមនោសញ្ចេតនាល្អ និងការដឹងគុណរបស់កម្មាភិបាល គ្រូបង្រៀន សិក្ខាកាម យុទ្ធជននៃសាលាចំពោះគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនឃុំ Phuoc Vinh រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន ផ្សព្វផ្សាយរូបភាពរបស់កងទ័ពលោកអ៊ំ ហូ។

leftcenterrightdel
ប្រគល់អំណោយដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយនៅឃុំ Phuoc Vinh

ក្នុងកម្មវិធីនោះ សាលានាយទាហានកងទ័ពជើងគោកលេខ២ បានជូនលិខិតអំណរគុណដល់អង្គភាពដែលរួមដំណើរ ជូនអំណោយដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយចំនួន ២០ គ្រួសារនៃឃុំ Phuoc Vinh និងសហការជាមួយសហគ្រាសរួមដំណើរ ដើម្បីប្រគល់កង់ដល់កុមារចំនួន ២០ នាក់ដែលជម្នះការលំបាក និងមានលទ្ធផលល្អក្នុងការសិក្សា ប្រគល់ម៉ាស៊ីនត្រជាក់ពន្លឺព្រះអាទិត្យចំនួន ៣ គ្រឿង ជូនដល់គ្រួសារដែលមានស្ថានភាពលំបាក និងស្បែកជើងប៉ាតាចំនួន ២០០ គូ ជូនដល់សិស្សសាលាបឋមសិក្សាចំនួន ២ នៅមូលដ្ឋាន៕

បកប្រែដោយ Thuy Anh