អញ្ជើញចូលរួមកិច្ចប្រជំុបន្ទាប់ពីការហាត់សម លោកឧត្តមសេនីយ៍ទោ Do Xuan Tung អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានលើកសរសើរចំពោះកម្មាភិបាល យុទ្ធជន និងកងកម្លាំងដែលចូលរួមភារកិច្ច A80 ដោយសាមគ្គីគ្នា ជំនះពុះពាររាល់ការលំបាក់ដើម្បីបំពេញគ្រប់ភារកិច្ចឲ្យបានល្អ។ នាពេលខាងមុខ លោកឧត្តមសេនីយ៍ទោ Do Xuan Tung បានស្នើឱ្យអង្គភាពនានាបន្តអនុវត្តការងារអប់រំភារកិច្ចឲ្យបានល្អ ធ្វើឱ្យកម្មាភិបាល និងយុទ្ធជនទាំងអស់ឃើញច្បាស់នូវកិត្តិយស និងមោទនភាព លើកកម្ពស់ស្មារតីទទួលខុសត្រូវ និងបំពេញភារកិច្ចឱ្យបានល្អ ក្នុងការដង្ហែក្បួនព្យុហយាត្រា។

leftcenterrightdel
ទិដ្ឋភាពនៃការហាត់សមរួម

ក្នុងដំណើរការបំពេញភារកិច្ច លោកឧត្តមសេនីយ៍ទោ Do Xuan Tung បានស្នើឲ្យកងទ័ពតែងតែរក្សានូវគុណសម្បត្ដិ ប្រពៃណី និងរូបភាពរបស់កងទ័ពលោក អ៊ំ ហូ។ លោកឧត្តមសេនីយ៍ទោ Do Xuan Tung ក៏បានប្រគល់ភារកិច្ចដល់ស្ថាប័ន និងអង្គភាពមួយចំនួន ដើម្បីធានាបាននូវឧបករណ៍ និងដំណើរការប្រព័ន្ធសំឡេង រៀបចំផែនការសម្រាប់ប្រតិភូ ការងារធានាសន្តិសុខ សុវត្ថិភាព និងការទទួលប្រតិភូ។ល។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
សព្វាវុធទំនើបៗ គ្រប់ប្រភេទក្នុងការហាត់សមរួម

លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានទទួលស្គាល់ការខិតខំប្រឹងប្រែងហ្វឹកហ្វឺន និងវឌ្ឍនភាពរបស់កងកម្លាំងដែលចូលរួមដង្ហែក្បួនព្យុហយាត្រា ព្រមទាំងស្នើឱ្យអង្គភាពនានាដកបទពិសោធន៍ពីការហាត់សមរួមលើកទី២ ហើយបន្តរៀបចំការហ្វឹកហ្វឺនឱ្យបានហ្មត់ចត់ ធានាគុណភាព។ អង្គភាព និងផែននានា ម្ចាស់ការក្នុងការធានាសុវត្ថិភាពបច្ចេកទេសនៃប្រព័ន្ធសព្វាវុធ និងឧបករណ៍ដែលចូលរួមក្នុងការហ្វឹកហ្វឺន និងហាត់សម យកចិត្តទុកដាក់លើការថែទាំ និងធានាសុខភាពសម្រាប់កងទ័ព។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
ផែនកងទ័ពនារីក្នុងការហាត់សមរួម

ស្ថាប័ន និងអង្គភាពដែលត្រូវបានចាត់តាំង សម្របសម្រួល និងសហការយ៉ាងសកម្មជាមួយក្រសួង ស្ថាប័ន និងទីក្រុងហាណូយ ក្នុងការធានាចរាចរណ៍ ការចល័តកម្លាំង ធានាសន្តិសុខ សុវត្ថិភាព អនាម័យបរិស្ថាន ការងារផ្សព្វផ្សាយ ការត្រៀមរៀបចំ និងរៀបចំដើម្បីស្វាគមន៍គណៈប្រតិភូយោធាមកពីប្រទេសផ្សេងៗ ដើម្បីចូលរួមដង្ហៃក្បួនព្យុហយាត្រា។ល៕

បកប្រែដោយ Huyen Trang