គណៈកម្មការសហជីពការពារជាតិ ផ្តល់អំណោយដល់សមាជិកសហជីព ដែលបំពេញភារកិច្ច A80
កប.អនឡាញ - នារសៀលថ្ងៃទី ១១ ខែសីហា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិលេខ ៤ គណៈប្រតិភូគណៈកម្មការសហជីពការពារជាតិ បានចុះសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់អំណោយដល់កម្មាភិបាល និងសមាជិកសហជីពចំនួន ៥៨ នាក់ ដែលកំពុងហ្វឹកហាត់ ចូលរួមដង្ហែក្បួនព្យុហយាត្រាក្នុងពិធីរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ (ភារកិច្ច A80)។
នៅក្នុងជំនួប លោកស្រីវរសេនីយ៍ឯក Tran Thi Thu Hien អនុប្រធានគណៈកម្មការសហជីពការពារជាតិ បានលើកទឹកចិត្ត និងចែករំលែកជាមួយសមាជិកសហជីពអំពីការលំបាក ក្នុងដំណើរការចូលរួមការហ្វឹកហ្វឺន។ ទន្ទឹមនឹងនោះ លោកស្រីវរសេនីយ៍ឯក Tran Thi Thu Hien បានបញ្ជាក់ថា ជាមួយប្រពៃណី “ភាពក្លាហាន បញ្ញា និងសេចក្តីស្រលាញ់” របស់សហជីពកងទ័ពក្នុងរយៈពេលកន្លងមក សមាជិកសហជីពក្នុងជួរកងទ័ពទាំងមូលនិយាយរួម និងកម្មាភិបាល សមាជិកសហជីពចំនួន៥៨ នាក់ដែលកំពុងបំពេញភារកិច្ច A80 និយាយដោយឡែក តែងតែលើកកម្ពស់ស្មារតីទទួលខុសត្រូវ ប្តេជ្ញាចិត្តជំនះពុះពារការលំបាក និងបំពេញភារកិច្ចហ្វឹកហ្វឺនដោយជោគជ័យ។
    |
 |
ថ្នាក់ដឹកនាំគណៈកម្មការសហជីពការពារជាតិ ផ្តល់អំណោយដល់សមាជិកសហជីពដែលបំពេញភារកិច្ច A80 |
លោកស្រីវរសេនីយ៍ឯក Tran Thi Thu Hien បានសម្តែងនូវជំនឿជាក់ថា សមាជិកសហជីពទាំងឡាយនឹងបន្តរក្សានូវស្មារតី វិន័យ សាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់ រួមចំណែកដល់ការបំពេញភារកិច្ចដង្ហែក្បួនព្យុហយាត្រាប្រកបដោយជោគជ័យ បន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅ សក្តិសមនឹងការជឿទុកចិត្ត និងសេចក្តីស្រឡាញ់របស់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងប្រជាជនទូទាំងប្រទេស។
ក្នុងឱកាសនេះ គណៈកម្មការសហជីពការពារជាតិ បានផ្តល់ជូនកម្មាភិបាល និងសមាជិកសហជីពម្នាក់ៗនូវអំណោយដែលមានតម្លៃ ១ លានដុង៕
បកប្រែដោយ Thanh Cong