នាពេលកន្លងមក គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានអង្គទ័ពលេខ៣៤ បានអនុវត្តយ៉ាងម៉ត់ចត់នូវសេចក្តីសម្រេចចិត្ត និងសេចក្តីណែនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងបំពេញការងារដោយជោគជ័យ ដែលក្នុងនោះ អង្គភាពបានមានការផ្លាស់ថ្មីជាច្រើនក្នុងការលើកកម្ពស់គុណភាពហ្វឹកហ្វឺននិងការត្រៀមខ្លួនប្រយុទ្ធ រៀបចំការស្រាវជ្រាវភូមិសាស្ដ្រនិងបំពេញឯកសារត្រៀមប្រយុទ្ធ និងដាក់វិធានការលើកកម្ពស់សមត្ថភាពនិងការត្រៀមខ្លួនប្រយុទ្ធរបស់អង្គភាព ឆ្លើយតបតម្រូវការនៃភារកិច្ចដែលបានប្រគល់ឲ្យ។
មានប្រសាសន៍ក្នុងជំនួបនេះ លោក Nguyen Trong Nghia បានស្នើឱ្យគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានអង្គទ័ពលេខ ៣៤ ផ្តោតលើការដឹកនាំឲ្យសម្រេចបានគោលដៅ និងភារកិច្ចដែលបានកំណត់ លើកកម្ពស់សមត្ថភាពប្រយុទ្ធរបស់អង្គភាព រក្សារបៀបរៀបរយ និងរបបប្រចាំការត្រៀមប្រយុទ្ធ សម្របសម្រួលគ្នាដើម្បីរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពក្នុងតំបន់គ្រប់គ្រង។
ក្នុងឱកាសនេះ លោក Nguyen Trong Nghia បានសរសេរចំណាប់អារម្មណ៍របស់ខ្លួននៅក្នុងសៀវភៅប្រពៃណីអង្គទ័ពលេខ៣៤ និងជូនអំណោយដល់កម្មាភិបាលនិងយុទ្ធជននៃអង្គទ័ពលេខ៣៤៕
បកប្រែដោយ Pham Diep
Type the code from the image