ជាក់ស្តែង កងកម្លាំងនៃបញ្ជាការដ្ឋានយោធាខេត្ត Dien Bien បានសាងសង់ផ្ទះបណ្ដោះអាសន្នចំនួន ២៧ ខ្នង ជួយជម្លៀសទ្រព្យសម្បត្តិប្រជាជនទៅទីទួលសវត្ថិភាព ជួសជុលផ្ទះ លុបដីភក់ ដើម្បីជួយដល់គ្រួសារចំនួន ១១៨ គ្រួសារ និងសាលារៀនចំនួន ២ ហើយរុះរើផ្ទះបន្លាស់ទីចំនួន ៧ ខ្នង ជួសជុលផ្លូវប្រវែង ៤ គីឡូម៉ែត្រ ស្តារប្រឡាយ ហើយសហការជាមួយប្រជាពលរដ្ឋបើកផ្លូវអន្តរភូមិប្រវែង ៣ គីឡូម៉ែត្រ។

leftcenterrightdel
 

leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃកងវរសេនាធំលេខ៨២ កងពលលេខ៣៥៥ (យោធភូមិភាគទី២) ជួយប្រជាជនឃុំ Tia Dinh ខេត្ត Dien Bien ជំនះផលវិបាកដោយទឹកជំនន់

កម្មាភិបាល និងយុទ្ធជននៃកងវរសេនាធំលេខ៨២ កងពលធំលេខ៣៥៥ បានបន្តសហការជាមួយកងកម្លាំង គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីជំនះនូវផលវិបាកដោយទឹកជំនន់នៅតាមភូមិ Suoi Lu លេខ១ ភូមិ Suoi Lu លេខ២ ភូមិ Suoi Lu លេខ៣ (ឃុំ Xa Dung) ភូមិ Pa Vat លេខ១ ភូមិ Pa Vat លេខ២ (ឃុំ Muong Luan) និងភូមិ Tia Mung ឃុំ Tia Dinh ខេត្ត Dien Bien។ ទាំងនេះជាមូលដ្ឋានដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់នាពេលថ្មីៗនេះ៕

បកប្រែដោយ Thanh Cong