លោក Luong Cuong ប្រធានរដ្ឋ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអង់ហ្គោឡា
កប.អនឡាញ - នាថ្ងៃត្រង់ថ្ងៃទី៦ ខែសីហា (ម៉ោងក្នុងតំបន់) លោក Luong Cuong ប្រធានរដ្ឋ និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង Cairo បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអេហ្ស៊ីបប្រកបដោយជោគជ័យ និងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអង់ហ្គោឡា ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែសីហា។ នារសៀលថ្ងៃទី ៦ ខែសីហា (ម៉ោងក្នុងតំបន់) យន្តហោះដឹកលោក Luong Cuong ប្រធានរដ្ឋ និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់រដ្ឋធានី Luanda។